ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WURKZ សោកស្តាយ​បេក្ខជន​ដែល​មិន​អាច​បន្ត​ទៅ​វគ្គ Live Show របស់ X Factor Cambodia

4 ឆ្នាំ មុន
  • ភ្នំពេញ

តាង​នាម​ឱ្យ​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក លោកស្រី គង់ កុសល់ បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​បេក្ខជន​ទាំង​ពីរ​រូប​គឺ​បេក្ខជន ថុ​ន ស្រី​យ៉ា និង​ក្រុម​ចម្រៀង​នារី TMT…

តាង​នាម​ឱ្យ​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក លោកស្រី គង់ កុសល់ បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​បេក្ខជន​ទាំង​ពីរ​រូប​គឺ​បេក្ខជន ថុ​ន ស្រី​យ៉ា និង​ក្រុម​ចម្រៀង​នារី TMT ដែល​ត្រូវ​បាន​ជម្រុះ​ក្នុង​វគ្គ Live Show ស​ប្តា​ហ៍​ទី​មួយ កាលពី​រាត្រី​ថ្ងៃ​ទី ១ ខែកញ្ញា​នេះ តាម​រយៈ​ការ​បោះ​ឆ្នោត​ផ្ញើ​សារ​ពី​ទស្សនិកជន និង​ក្រោម​ការ​សម្រេចចិត្ត​ពី​គណៈកម្មការ​បី​រូប​មិន​អនុញ្ញាតិ​ឱ្យ​បន្ត​ទៅ​មុខ​ទៀត​បាន ។

លោកស្រី​បន្ត​ថា​៖ «​ក្រៅពី​មានការ​សោកស្តាយ ខ្ញុំ​ក៏​សូម​ចូលរួម​អបអរ​ចំពោះ​បេក្ខជន​ទាំង ១៤​រូប​ដែល​អាច​ឆ្លង​ផុត​នៅ​វគ្គ​នេះ និង​សូម​សរសើរ​ដល់​បេក្ខជន គង់ ចំរើន មក​ពី​ខេត្តសៀមរាប ដែល​ទទួល​បាន​សារ​គាំទ្រ​ច្រើន​ជាងគេ​បំផុត​ក្នុង​ចំណោម​បេក្ខជន​ប្រកួត​ទាំងអស់​» ។

គួរ​រំឭក​ថា កូនក្រុម​របស់​គណៈកម្មការ ឱ​ក សុគន្ធ​កញ្ញា ទទួល​បានការ​បោះ​ឆ្នោត​គាំទ្រ​ច្រើន​ជាងគេ និង​បន្ត​ដោយ​កូនក្រុម​គណៈកម្មការ ណុ​ប បា​យា​រិ​ទ្ធ ។

សម្រាប់​វគ្គ Live Show ស​ប្តា​ហ៍​ទី​ពីរ ដែល​នឹង​ត្រូវ​បន្ត​នៅ​រាត្រី​ថ្ងៃ​ទី ៨ ខែកញ្ញា​នេះ នឹង​មាន​បេក្ខជន ១៤ រូប​ដូច​ជា​បេក្ខជន ៖ ធឿ​ន លី​លី មក​ពី​ភ្នំពេញ​, ជាតិ សុច្ច​កា (​ភ្នំពេញ​), ថា​ន់ នឿ​ថង (​ភ្នំពេញ​), កែវ ចាន់​ដា​លី​ន (​ភ្នំពេញ​), សំ សុ​វ​ណ្ណា​រ៉ា​ក់ (​ភ្នំពេញ​), គឿ​ន នភាល័យ (​ភ្នំពេញ​), ចាន់ សុ​បញ្ញា (​កំពង់ចាម​), គង់ ចំរើន​(​សៀមរាប​), ឆុ​ន បា​លូ ( សៀមរាប​), ង៉ូ​ត សិលា (​ភ្នំពេញ​), ចាន់ កូ​ម៉ែ​ន​(​កំពត​), ក្រុម JMB, X Fighter និង​X2B នឹង​ត្រូវ​ប្រកួត​ហើយនឹង​ត្រូវ​ជម្រុះ​បេក្ខជន​ជា​បន្ត​ផង​ដែរ ។

ដើម្បី​ចូលរួម​ទស្សនា​ផ្ទាល់​វគ្គ Live Show ស​ប្តា​ហ៍​ទី​២ សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ វើក (WURKZ) https://www.facebook.com/WurkzCambodia/ ឬ​មក​កាន់​ស្តង់​របស់ វើក (WURKZ) នៅ​ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី នៅ​ថ្ងៃ​ផ្សាយ​ផ្ទាល់ និង​អាច​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV ចាប់ពី​ម៉ោង ៨​យប់​តទៅ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​កាន់​លេខ 086 314 555 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ