ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់​ទឹក​ហក់​ឡើង​លើស​​​ប្រកាស​អាសន្ន​ហើយ​…​សូម​ប្រយ័ត្ន

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​កម្រិត​ទឹក​នៅ​ទន្លេ​ទាំង​បួន​បាន​បន្ត​ហក់​ឡើង​ខ្ពស់​ជាង​ការ​ប្រកាស​អាសន្ន​ ដែល​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ដងទន្លេ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​។ ស្រប​ពេល​ដែល​ខេត្តស្ទឹងត្រែង ស្ថិត​ក្នុង​ស្ថានភាព​អាកាសធាតុ​អួ​អាប់ ​ឯ​ទឹកទន្លេ​បាន​ហក់​ឡើងជា​បន្តបន្ទាប់​នោះ​អាជ្ញាធរ​បាន​ណែនាំទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ក៏​ដូច​ជា​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​ក្បែរ​ដងទន្លេ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​មហន្តរាយ​នៃ​ជំនន់​ទឹកភ្លៀងនេះ…

ខេត្តស្ទឹងត្រែង​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​កម្រិត​ទឹក​នៅ​ទន្លេ​ទាំង​បួន​បាន​បន្ត​ហក់​ឡើង​ខ្ពស់​ជាង​ការ​ប្រកាស​អាសន្ន​ ដែល​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ដងទន្លេ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​។ ស្រប​ពេល​ដែល​ខេត្តស្ទឹងត្រែង ស្ថិត​ក្នុង​ស្ថានភាព​អាកាសធាតុ​អួ​អាប់ ​ឯ​ទឹកទន្លេ​បាន​ហក់​ឡើងជា​បន្តបន្ទាប់​នោះ​អាជ្ញាធរ​បាន​ណែនាំទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ក៏​ដូច​ជា​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​ក្បែរ​ដងទន្លេ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​មហន្តរាយ​នៃ​ជំនន់​ទឹកភ្លៀងនេះ ​។

​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា ​នេះ នៅ​ភូមិ​មួយ​ចំនួន​ក្នុង​ក្រុង​ស្ទឹង​ត្រែង ត្រូវ​បាន​ជន់​លិច​ជា​បណ្តើរ​ៗ​ហើយ ប៉ុន្តែ​ការ​ខូចខាត​និង​រង​ផល​ប៉ះពាល់​លើ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​មាន​ទំហំ​ប៉ុន្មាន​នោះ គឺ​នៅ​មិន​ទាន់​ដឹង​នៅ ឡើយ​ទេ ។

ក្នុង​គ្រា​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ ដល់​កម្រិត​១០,៨២​ម៉ែត្រ ខណៈ​ប្រកាស​អាសន្ន​នូវ​កម្ពស់​ទឹក១០,៧០​ម៉ែត្រ​នោះ អាជ្ញាធរ​ខេត្ត​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ទាំង​នៅ​ក្នុង​ក្រុង និង​នៅ​ទី​ជនបទ គឺ​ត្រូវ​ត្រៀមលក្ខណៈ​ឱ្យ​បាន​ហ្មត់ចត់ ជា​ពិសេស សត្វពាហនៈ និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ជម្លៀស​ទៅ​កាន់​ទីទួល​មាន​សុវត្ថិភាព ដើម្បី​បញ្ជៀ​ស​នូវ​រាល់​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​កើតឡើង​ជាយថា​ហេតុ ដោយ​ប្រការ​ណា មួយ​នោះ ។

លោក ប៉ា​ង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ស្ទឹងត្រែង​បាន​ឱ្យ​ដឹង​ថា ស្ថានភាព​ទឹកទន្លេមេ គង្គ​ពី​ថ្ងៃនេះ​ទៅ គឺ​ហក់​ឡើងជា​បន្តបន្ទាប់ វា​នឹង​អាច​ឡើង​ដល់ ​ឬ​លើស​កម្រិត​ប្រកាស​អាសន្ន រហូត​ដល់​ថ្ងៃ​ទី​០៥​ កញ្ញា​ ខាង​មុខ ទឹក​ឡើង​ដល់​១១​ម៉ែត្រ​ជាង ដូច្នេះ ការ​ជូនដំណឹង​ទៅ​តាម​ស្រុក និង​ឃុំ​នោះ គឺ​ខាង​មន្ទីរ​បាន​ជូនដំណឹងរួចរាល់​អស់ហើយ​ដើម្បី​ឲ្យ​មានការ​ត្រៀម ក៏​ដូច​ជា​ប្រុង​ប្រយ័ត្ន​កម្ពស់​ទឹក នៅ​តាម​ដង​ទន្លេមេគង្គ ហើយ​ការ​ហក់​ឡើង​ខ្លាំង​នូវ​កម្ពស់​ទឹក​នេះ គឺ​ដោយសារ​ទទួល​រង​នូវ​ព្យុះ​ទី​១៣ ឈ្មោះ​ លីង​លីង បាន​ជះ​ឥទ្ធិពលមក​លើ​ប្រទេស​កម្ពុជា ។

ខណៈ​ព្យុះ​នេះ​កំពុង​ស្ថិត​នៅ​សមុទ្រ​វៀតណា​ម​ត្បិត​តែ​យើង​រង​នូវ​ចំហាយ​របស់​ព្យុះ​នេះ​មែន តែ​តំបន់​មេគង្គ​ខាងលើ​បាន​រង​សំពាធ​ទាប បណ្តាល​ឲ្យ​លិច​ខ្លាំង​ក្នុង​អាង​មេគង្គ ទើប​បន្ត​ឲ្យ​ទន្លេមេគង្គ​ហក់​ឡើង​ខ្ពស់​ដល់​កម្រិត​ប្រកាស​អាសន្ន និង​លើ​ប្រកាស​អាសន្ន​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ