ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ច្រើន​ពេក​នឹង​ជួប​ប្រទះ​បញ្ហា​ទាំងនេះ​មិន​ខាន

4 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​ប្រហែល​មិន​ធ្លាប់​គិត​ទេ​ថា​នឹង​មាន​បញ្ហា​អ្វីខ្លះ​អាច​កើតឡើង​នៅ​ពេល​ទទួលទាន​អាហារ​លើស​កម្រិត​។ ថា​តើ​បញ្ហា​អ្វី​ខ្លះទៅ​អាច​កើតឡើង​ចំពោះ​រាង​កាយ​ប្រសិនបើ​អ្នក​ទទួលទាន​ច្រើន​ជ្រុល? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផលវិបាក​នៃ​ការ​ទទួលទាន​លើស​កម្រិត ៖ ១. ពិបាក​រំលាយ​អាហារ ៖ ជា​ញឹកញយ​បន្ទាប់​ពី​ញ៊ាំ​ឆ្អែត​អ្នក​នឹង​មាន​អារម្មណ៍​ថា​ចង់រក​កន្លែង​ទ្រេត​ខ្នង​សម្រាក​។…

ភាគច្រើន​នៃ​ពួក​យើង​ប្រហែល​មិន​ធ្លាប់​គិត​ទេ​ថា​នឹង​មាន​បញ្ហា​អ្វីខ្លះ​អាច​កើតឡើង​នៅ​ពេល​ទទួលទាន​អាហារ​លើស​កម្រិត​។ ថា​តើ​បញ្ហា​អ្វី​ខ្លះទៅ​អាច​កើតឡើង​ចំពោះ​រាង​កាយ​ប្រសិនបើ​អ្នក​ទទួលទាន​ច្រើន​ជ្រុល? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផលវិបាក​នៃ​ការ​ទទួលទាន​លើស​កម្រិត ៖

១. ពិបាក​រំលាយ​អាហារ ៖ ជា​ញឹកញយ​បន្ទាប់​ពី​ញ៊ាំ​ឆ្អែត​អ្នក​នឹង​មាន​អារម្មណ៍​ថា​ចង់រក​កន្លែង​ទ្រេត​ខ្នង​សម្រាក​។ ទោះជា​យ៉ាងណា​ការ​គេង​សម្រាក​ភ្លាម​ៗ​ក្រោយ​ទទួលទាន​រួច​មិនល្អ​សោះ​ឡើយ​ចំពោះ​ក្រពះ ក៏​ព្រោះ​ការ​រង​សម្ពាធ​នឹង​ធ្វើ​ឱ្យ​អាស៊ីត​ក្នុង​ក្រពះ​កើនឡើង​ខុសធម្មតា​ច្រាល​ដល់​បំពង់​អាហារ ហើយ​អ្នក​នឹង​ជួប​ប្រទះ​បញ្ហា​ក្រហាយ​ទ្រូង​ជា​មិន​ខាន​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​អង្គុយ ឬ​ឈរ​ត្រង់​ខ្លួន​យ៉ាង​ហោច​ណាស់ ៣០ នាទី​សិន​បន្ទាប់​ពី​ទទួលទាន​។

២. ងងុយគេង ៖ ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បានជា​រាល់ពេល​បរិភោគ​អាហារ​រួច​អ្នកចេះ​តែ​មាន​អារម្មណ៍​ងងុយគេង? នោះ​ក៏​ព្រោះ​ក្រោយ​ទទួលទាន​អាហារ​ច្រើន​ឈាម​នឹង​ហូរ​បុក​ទៅ​កាន់​ក្រពះ​ដែល​អាច​បណ្ដាល​ឱ្យ​អស់កម្លាំង​។ ហើយ​ជា​ធម្មតា​ដំណើរការ​រំលាយ​អាហារ​នេះ​ត្រូវការ​រយៈពេល ២ ម៉ោង​។ លើស​ពី​នេះ​ទៅ​ទៀត​អ័រម៉ូន​ផ្សេង​ៗ​ដែល​ជួយ​រំលាយ​អាហារ​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​អ័រម៉ូន​ងងុយគេង​មេ​ឡា​តូ​នី​ន​និង​អ័រម៉ូន​អារម្មណ៍ល្អ​ដែរ​សេ​រ៉ូ​តូ​នី​ន​ផង​ដែរ​។

៣. រីក​ក្រពះ ៖ ការ​ទទួលទាន​ច្រើន​ពេក​អាច​បណ្ដាល​ឱ្យ​ក្រពះ​រីក​ខុស​ទំហំ​ធម្មតា​ដើម្បី​ផ្ទុក​អាហារ​។ នៅ​ពេល​បញ្ហា​នេះ​កើតឡើង​អ្នក​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ពោះ​ជាក់​ជា​មិន​ខាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ