ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អវិជ្ជា​និង​តណ្ហា​ជា​ម៉ែឪ​បង្កើត​សុខ​និង​ទុក្ខ

4 ឆ្នាំ មុន

សុខ​និង​ទុក្ខ​កើត​អំពី​ម៉ែឪ​តែ​មួយ​គឺ​អវិជ្ជា​និង​តណ្ហា សភាវៈ​ទាំង​ពីរ​នេះ​រមែង​ជា​គូ​គ្នា តែ​តាម​ធម្មតា​មនុស្ស​ទូទៅ​មិន​ត្រូវការ​សេចក្តី​ទុក្ខ​ឡើយ ច្រើន​តែ​ចង់បាន​សុខ ជីវិត​មាន​សុភមង្គល​តែ​ប៉ុណ្ណោះ ។ បើ​សិក្សា​ឱ្យ​ស៊ីជម្រៅ​ទៅ​ឃើញ​ថា សេចក្តីសុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់​ដូច្នោះ​ដែរ គឺ​ពស់​ខាង​ក្បាល​វា​មាន​ពិស ចូល​ទៅ​ជិត…

សុខ​និង​ទុក្ខ​កើត​អំពី​ម៉ែឪ​តែ​មួយ​គឺ​អវិជ្ជា​និង​តណ្ហា សភាវៈ​ទាំង​ពីរ​នេះ​រមែង​ជា​គូ​គ្នា តែ​តាម​ធម្មតា​មនុស្ស​ទូទៅ​មិន​ត្រូវការ​សេចក្តី​ទុក្ខ​ឡើយ ច្រើន​តែ​ចង់បាន​សុខ ជីវិត​មាន​សុភមង្គល​តែ​ប៉ុណ្ណោះ ។

បើ​សិក្សា​ឱ្យ​ស៊ីជម្រៅ​ទៅ​ឃើញ​ថា សេចក្តីសុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់​ដូច្នោះ​ដែរ គឺ​ពស់​ខាង​ក្បាល​វា​មាន​ពិស ចូល​ទៅ​ជិត វា​នឹង​ខាំ បើ​ចាប់​ត្រង់​កន្ទុយ​វា​ពិតជា​ស្រួល​មែន តែបើ​មិន​ប្រញាប់​លែង​ទេ វា​នឹង​បក​ក្បាល​មក​ខាំ​បាន​ដូច​គ្នា ព្រោះ​ទាំង​ក្បាល​និង​កន្ទុយ​វា​នៅ​ក្នុង​តួ​ពស់​តែ​មួយ ។

ក្បាល​ពស់​ជា​ទុក្ខ ឯ​កន្ទុយ​ពស់​ជា​សុខ យ៉ាងណា​សេចក្តី​រីករាយ​ចិត្តជា​សុខ ឯ​ថ្នាំងថ្នាក់​ចិត្តជា​ទុក្ខ រមែង​កើត​អំពី​ម៉ែឪ​ជាមួយ​គ្នា គឺ​អវិជ្ជា​និង​តណ្ហា​នោះ​ឯង​ជាដើម​ចម ។

ហេតុនេះ​ហើយ​បានជា​ពេល​ខ្លះ​មាននូវ​សេចក្តីសុខ​ហើយ ចិត្ត​ក៏​នៅ​មិន​សប្បាយ មិន​ស្ងប់ ទាំង​ដែល​បាន​នូវ​របស់​ដែល​ពេញចិត្ត​ផង ដូច​ជា​បាន​លាភ បាន​យស​ជាដើម ក៏​នៅ​តែ​មាន​អារម្មណ៍មិនល្អ ព្រោះ​បាន​មក​ហើ​យ​សប្បាយចិត្ត​ក៏​ពិតមែន តែ​វា​ក៏​នៅ​មិន​ស្ងប់​ពិត ៗ ព្រោះ​នៅ​ភ័យ​ខ្លាច​ពី​ការ​បាត់បង់​ទៅ​វិញ ។

នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា សុខ​ពិតមែន តែ​មានទុក្ខ​នៅ​ច្រឡូកច្រឡំ​ជាមួយ​ផង ដែល​លោក​ហៅ​ថា សុខ​និង​ទុក្ខ​ជា​គ្នា​មិន​បែក​ឆ្ងាយ​ទៅ​ណា​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ