ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ៗ​ខ្មែរ​កាន់តែ​ច្រើន​និយម​ការ​សាក់​លើ​រាង​​កាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​សាក់​គឺ​សិ​ល្បៈមួ​យដ៏​ពេញ​និយម ​តាំងពី​យូរយា​ណាស់​មក​ហើយ តាំងពី​បុរាណកាល​មក រហូត​មក​ដល់​បច្ចុប្បន្ន ប៉ុន្តែ​ការ​សាក់​នេះ​ បើសិនជា​សម្រាប់​មនុស្ស​ប្រុស​ គឺ​មិនសូវ​ជា​មានការ​រិះគន់​ប៉ុន្មាន​នោះ​ទេ​ ក៏​ប៉ុន្តែ​បើសិនជា​មនុស្ស​ស្រី…

រាជធានីភ្នំពេញ ៖ ការ​សាក់​គឺ​សិ​ល្បៈមួ​យដ៏​ពេញ​និយម ​តាំងពី​យូរយា​ណាស់​មក​ហើយ តាំងពី​បុរាណកាល​មក រហូត​មក​ដល់​បច្ចុប្បន្ន ប៉ុន្តែ​ការ​សាក់​នេះ​ បើសិនជា​សម្រាប់​មនុស្ស​ប្រុស​ គឺ​មិនសូវ​ជា​មានការ​រិះគន់​ប៉ុន្មាន​នោះ​ទេ​ ក៏​ប៉ុន្តែ​បើសិនជា​មនុស្ស​ស្រី ​គឺ​អាច​រង​ការ​រិះគន់​ពី​សង្គម​ និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន ​។

យុវតី ឈ្មោះ​រ៉េ​ត ម៉ូ​លី​កា អាយុ១៩ឆ្នាំ ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​បានឱ្យ​ដឹង​ថា នាងចូល​ចិត្តការ​សាក់​នេះ​ខ្លាំង​ណាស់ ព្រោះ​វា​មាន​ភាព​ស្រស់​ស្អាត ហើយ​យើង​ក៏​អាច​សាក់ រូបភាពឬ​ឈ្មោះ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​។

នាង​បន្ត​ទៀត​ថា​ ការ​សាក់​នេះ ក្រុម​គ្រួសារ​របស់​នាង​ក៏​មិន​បាន​ហាមឃាត់​អ្វី​ដែរ ប៉ុន្តែ​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​សម្លឹង​មើល​នាង ​ដោយ​ខ្សែ​​ភ្នែក​មិនល្អ​។

លោកស្រី​រស់ សុភាព​ប្រធាន​អង្គការ​យេ​ន​ឌ័​រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) បាន​បញ្ជាក់​ថា​ មនុស្ស​ស្រី​ដែល​សាក់​ពុំ​មាន​ខុស​អ្វី​នោះ​ទេ ប៉ុន្តែ​ដោយសារ​កត្តា​សង្គម​នៅ​មាន​មនុស្ស​មួយ​ចំនួន​នៅ​មាន​ផ្នត់​គំនិត​ទាប ។ ពួក​គាត់​គិត​ថា​ មនុស្ស​ដែល​សាក់​គឺជា​មនុស្ស​ដែល​ធ្វើ​នូវ​រឿងមិនល្អ​។

ពួក​គាត់​មិន​ព្រម​បើក​ចិត្ត​ទទួលយក​អ្វី​ដែល​ល្អ និង​ការ​សម្រេចចិត្ត​របស់​បុគ្គល​នោះ​ទ្បើ​យ ហើយ​ចំពោះ​មនុស្ស​ស្រី​គឺ​តែងតែ​ត្រូវ​បុគ្គល​ទាំងនោះ​ដាក់​សម្ពាធ និង​ធ្វើការ​មាក់ងាយ ដោយ​លើក​ទ្បើ​ង​ថា​ មនុស្ស​ស្រី​ត្រូវ​តែ​ធ្វើ​បែបនេះ​បែប​នោះ​ទៅ​តាម​សង្គម​កំណត់ ។ (សម្រួលដោយ៖​ ស្រីណា)

អត្ថបទសរសេរ ដោយ