ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! មនុស្ស​២​នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ​បុក​គ្នា​នា​រសៀល ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ​បុក​គ្នា​នា​រសៀល ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេ​លោ​ម៉ោង​១៥​និង​២០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភូមិរ​វាក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក នៅ​ចំនុច​ក្រុមហ៊ុន​ផេ​ស៊ី​ភិ​ច ចន្លោះ​បង្គោល​ម៉ែត្រ​លេខ​៤៨១ និ​៤៨២ រវាង​ម៉ូតូ​ម៉ាក wave គ្មាន​ស្លាក​លេខ​ជិះ​គ្នា​ពីរ​នាក់​បុក​ជាមួយ​ឡាន​សាំ​យ៉ុ​ង​ស្លាក​លេខ​ភ្នំពេញ ២O ៣៤៤០ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​ទាំង​២​នាក់ ។

ជន​រង​គ្រោះ​ទី​១- ឈ្មោះ ធី ព្រិច ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​រស់នៅ​ភូមិ​ទង​កថា ឃុំ​រលួស​មាន​ជ័យ ស្រុក​សំបូរ ខេត្តក្រចេះ ទី​២- ឈ្មោះ ថាវ បារាំង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​ដូច​គ្នា ចំណែកឯ​ម្ចាស់​ឡាន​បាន​រត់គេច​ខ្លួន​បាត់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ