ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​គ្មាន​គុណភាព​ចំនួន​១៤​ទីតាំង​ក្នុង​ក្រុងព្រះសីហនុ​ត្រូវ​តែ​រុះរើ​ចេញ​ជា​ដាច់ខាត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​សម្រេច​ឲ្យ​រុះរើ​សំណង់​គ្មាន​គុណភាព​ចំនួន​១៤​ទីតាំង នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ចេញ​ជា​ដាច់ខាត ដើម្បី​ចៀសវាង​ហានិភ័យ​កើតឡើង​ប៉ះពា ល់​ដល់​ប្រជាជន ។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។ យ៉ាងណា​ក្តី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​សំណង់​ដែល​ត្រូវ​បាន​ក្រុមការងារ​វាយតម្លៃ​គុណភាព​សំណង់​រក​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​សម្រេច​ឲ្យ​រុះរើ​សំណង់​គ្មាន​គុណភាព​ចំនួន​១៤​ទីតាំង នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ចេញ​ជា​ដាច់ខាត ដើម្បី​ចៀសវាង​ហានិភ័យ​កើតឡើង​ប៉ះពា ល់​ដល់​ប្រជាជន ។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។

យ៉ាងណា​ក្តី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​សំណង់​ដែល​ត្រូវ​បាន​ក្រុមការងារ​វាយតម្លៃ​គុណភាព​សំណង់​រក​ឃើញ​ថា សាងសង់​ខុស​បច្ចេកទេស ហើយ​តម្រូវ​ឲ្យ​ម្ចាស់​សំណង់​ទាំង​១៤ ទីតាំង​ត្រូវ​តែ​រុះរើ​ចេញ​បន្ទាន់ ដើម្បី​កុំ​ឲ្យ​មាន​ហានិភ័យ​ណាមួយ​កើតឡើង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​ជុំវិញ អាយុជីវិត​កម្មករ ឬ​អាច​ជា​ម្ចាស់​សំណង់​ផ្ទាល់ ។ ការ​សម្រេច​ឲ្យ​រុះរើ​សំណង់​គ្មាន​គុណភាព​នេះ ខណៈ​ដែល​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​អំពី​ការ​សាងសង់​សំណង់​នានា ក្នុង​ក្រុងព្រះសីហនុ សាលាខេត្ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គុណភាព​សំណង់ ខេត្ត​ព្រះ​សីហ​នុ និង​មានការ​ចូលរួម​ពី​ម្ចាស់​សំណង់ ឬ​តំណាង និង​ម្ចាស់​ទីតាំង​ជួល​ដី​ចំនួន​១៤ ទីតាំង​ដែល​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​បាន​ពិនិត្យ​ឃើញ​ថា សំណង់​ទាំងនេះ​មិន​មានគុណ​ភាព ។

ការ​ជូនដំណឹង​ចុង​ក្រោយ របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ចំពោះ​ម្ចាស់​សំណង់​ខាងលើ ហើយ​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​សង្កត់ធ្ងន់​ថា ម្ចាស់​សំណង់​ទាំងអស់ សូមកុំ​ព្យាយាម​ដើរ​រក​ការ​អន្តា​គម​ន៍​ណាមួយ ដើម្បី​រក្សា​សំណង់​ខុសច្បាប់​ទាំងនោះ​ឡើយ ។ ជាមួយ​គ្នា​នេះ លោក ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ក្នុង​នាម​ប្រធាន​គណៈ​ក​ម្មា​ការ​សំណង់ និង​ក្រុមការងារ​នឹង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជា​ប្រចាំ​លើ​ដំណើរការ​រុះរើ​នេះ លោក​បាន​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​ក្នុង​ចំណោម​សំណង់​ទាំង​១៤​នេះ មាន​តែ​ម្ចាស់​សំណង់​៤​ប៉ុណ្ណោះ ដែល​បាន និង​កំពុង​រុះរើ​សំណង់​មិន​មានគុណ​ភាព​របស់​ខ្លួន ដោយឡែក​សំណង់​១០​ទីតាំង​ទៀត​នៅ​មិន​ទាន់​មាន​សកម្មភាព​នៅឡើយ ដូចនេះ​សូម​ម្ចាស់​សំណង់​គោរព​ទៅ​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត ដោយ​ធ្វើការ​រុះរើ​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ​នឹង​អនុវត្តន៍​ទៅ​តាម​ផ្លូវច្បាប់ ។ លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​បាន​រុះរើ​ហើយ​អាជ្ញាធរ​ព្រមទាំង​មន្ត្រី​ជំនាញ​នឹង​ជួយ​សម្រួលការ​គូរ​ប្លង់ ពិនិត្យ​លក្ខណៈ​បច្ចេកទេស រួម​ទាំង​ចេញ​លិខិតអនុញ្ញាត​សាងសង់​ឡើង​វិញ​ឲ្យ​បាន​ឆាប់​ជូន​ម្ចាស់​សំណង់ ។

សូមរ​ឮ​កថា កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​ដែនដី​បាន​រក​ឃើញ​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​ត្រួតពិនិត្យ​សំណង់​ជាង​៥០០​កន្លែង​នៅ​ខេត្ត​ព្រះ​សីហ​នុ ជាក់ស្តែង​បាន​រក​ឃើញ​ការដ្ឋាន​១៤ គ្មាន​គុណភាព ត្រូវ​រុះរើ​សំណង់​ចេញ និង​៧០​ការដ្ឋាន​ផ្សេ ង​ទៀត​ត្រូវធ្វើ​កោសល​វិ​ច្ច័​យ​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​បញ្ជាក់​ពី​គុណភាព​សំណង់ ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​ខុសឆ្គង​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ