ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញកុងតឺន័រហោះរំលងប្រឡាយ​បែប​នេះ ម្នាក់ៗខំរត់ទៅមើល ស្រាប់តែ…(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ដឹកទូ​​កុងតឺន័រ​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​គេ​មិនដឹង​ថា​អ្នកបើកបរ​ស្រវឹង ​ឬ​ងងុយដេក​នោះ​ទេ ពេល​បត់​ចូល​រោងចក្រ​មួយកន្លែង​ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ហោះ​រំលង​ប្រឡាយ ​បន្ទាប់​មក​បណ្ដាល​ឲ្យ​ក្រឡាប់​​ដោយ​​កន្ទុយ​កុងតឺន័រ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ ចំណែកឯ​ក្បាល​រថយន្ត​​ក្រឡាប់​ដេក​ស្ដូក​នៅ​លើ​​មាត់​​ប្រឡាយ​តែ​ម្ដង ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​ឬ​អ្នកដំណើរ​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ​ព្រោះ​ពេល​ហេតុការណ៍​នេះ​កើតឡើង​ពុំ​មាន​មនុស្ស​ឆ្លងកាត់​នោះទេ​។…

រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ដឹកទូ​​កុងតឺន័រ​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​គេ​មិនដឹង​ថា​អ្នកបើកបរ​ស្រវឹង ​ឬ​ងងុយដេក​នោះ​ទេ ពេល​បត់​ចូល​រោងចក្រ​មួយកន្លែង​ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ហោះ​រំលង​ប្រឡាយ ​បន្ទាប់​មក​បណ្ដាល​ឲ្យ​ក្រឡាប់​​ដោយ​​កន្ទុយ​កុងតឺន័រ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ ចំណែកឯ​ក្បាល​រថយន្ត​​ក្រឡាប់​ដេក​ស្ដូក​នៅ​លើ​​មាត់​​ប្រឡាយ​តែ​ម្ដង ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​ឬ​អ្នកដំណើរ​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ​ព្រោះ​ពេល​ហេតុការណ៍​នេះ​កើតឡើង​ពុំ​មាន​មនុស្ស​ឆ្លងកាត់​នោះទេ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

រថយន្តដឹកទូ​កុងតឺន័​មួយ​​គ្រឿង​ខាងលើ​​នេះ​​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ​ព​ណ៌ខៀវ ​ពាក់​ស្លាក​លេខ ភ្នំពេញ ​៣E-៧៩៧០ បើកបរ​ដោយ​បុរសម្នាក់​​មិន​ស្គាល់​អត្តសញ្ញាណ ។

តាមប្រភពពី​អ្នក​ឃើញ​ហេតុការណ៍​​បាន​​ឱ្យ​ដឹង​​ថា នៅ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​កើតហេតុ​ ពួក​គាត់​បានឃើញ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ខាងលើ​​​នេះ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​​ និង​ក្នុង​​ទិស​ដៅ​ពី​លិចទៅ​កើត​គឺ​ពី​ខេត្ត​ព្រះ​សីហ​នុ​ចូល​​មក​​ភ្នំពេញ​ ។ ​លុះ​ពេល​​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ ក៏​បត់​​បំរុង​​ចូល​រោងចក្រ​មួយកន្លែង​​នៅ​ជិត​នោះ ហើយគេ​​មិនដឹង​ថា​ អ្នក​បើ​ក​បរ​ងងុយដេក​ ឬ​សល់​​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​​កាលពី​យប់​នោះ​ទេ ស្រាប់​តែ​រេ​ចង្កូត​ជ្រុល​ហោះ​រំលង​ប្រឡាយ​ ​បណ្ដាល​ឲ្យ​កន្ទុយ​រ៉ឺ​ម៉ក​ដែលមានដឹក​​ទូ​កុងតឺន័រ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ ​ចំណែកឯ​ក្បាល​រថយន្ត​បាន​ក្រឡាប់​ដេក​ផ្អៀង​នៅ​លើ​​មាត់​​ប្រឡាយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​ពួក​គាត់​ស្មានថា​អ្នកបើកបរ​ស្លាប់​បាត់​ទៅ​ហើយ​ ខំ​នាំ​គ្នារ​ត់ទៅ​មើល លុះ​ពេល​ទៅ​ដល់​ឃើញ​អ្នកបើកបរ​​មិន​មានរងគ្រោះថ្នាក់នោះទេ​ ហើយ​នៅ​ពេល​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​ចំ​ពេល​ស្ងាត់​បន្តិច ដោយ​ពុំ​មាន​អ្នកដំណើរ​ឆ្លងកាត់​ ទើប​គ្មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ឡើយ​។​

ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​បាន​លូន​ចេញ​ពីក្នុង​រថយន្ត រួច​ដើរ​ទៅ​បាត់ ហើយដោយ​សារ​តែ​គ្មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ ​និងមិន​រង​ការខូចខាត​ដល់​​ទ្រព្យសម្បត្តិ​រដ្ឋ​នោះ ​ទើប​នគរបាល​មិន​បាន​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុកនោះទេ​ គឺ​​បាន​ប្រគល់​ឲ្យ​ម្ចាស់​ស្ទូច​នាំ​យក​រថយន្តកុងតឺន័រទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង​៕​ (​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ