ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​» អគារ​​សែន​សុខ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​ធំ អគារ​សែន​សុខ ធនា​គារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី «​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​» ក្រោម​អធិបតីភាព…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​ធំ អគារ​សែន​សុខ ធនា​គារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី «​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​» ក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់​តូ អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​មាន​សិក្ខាកាម​ចូលរួម​ប្រមាណ​៥០០​នាក់​។

នេះ​ជា​លើក​ទី​៣​ហើយ ដែល​ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​សិក្ខាសាលា ដើម្បី​ប្រមូល​មតិ​យោបល់​ថ្មី​ៗ​ពី​ថ្នាក់ដឹកនាំ មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ធ្វើ​ជា​ធាតុ​ចូល​ក្នុង​ការ​ត្រៀមលក្ខណៈ រៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤០ នៃ​ប្រតិបត្តិការ​ធនាគារកណ្តាល ១៩៧៩-២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែតុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។ សិក្ខាសាលា​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បណ្តុះបណ្តាល​ផ្ទៃក្នុង​តាម​រយៈ​ការ​ចែករំលែក​ព័ត៌មាន​ថ្មី​ៗ​ដល់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​។

សិក្ខាសាលា​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​បទឧទ្ទេសនាម និង​បទ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​កា​រវិ​វត្ត រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ប្រកប ដោយ​ចីរភាព​ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​កត្តាបរិស្ថាន សង្គម និង​អភិបាលកិច្ច​ល្អ ផល​ប៉ះពាល់​នៃ​ឥណទាន​លើ​ជីវភាព​គ្រួសារ​ខ្មែរ​នៅ​កម្ពុជា និង​ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ជា​ពិសេស​ឧទ្ទេសនាម​ស្តី​ពី​សេដ្ឋ​កិច្ច​ជំនាន់​ថ្មី​នៃ​សម័យ​បច្ចេកវិទ្យា ដែល​ផ្តោត​សំខាន់​លើ​ការ​ត្រៀមលក្ខណៈ ដើម្បី​ចាប់​យក​ការ​រីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​។

ឆ្លៀត​ក្នុង​ឱកាស​នៃ​ការ​ជួបជុំ​ក្នុង​សិក្ខាសាលា​នេះ ក៏​មាន​រៀបចំ​កម្មវិធី​ពិសារ​អាហារ​ថ្ងៃត្រង់​សាមគ្គី ដើម្បី​បញ្ជាក់​អំពី​សាមគ្គី​ភាពល្អ និង​ការ​បោះ​ជំហាន​ទៅ​មុខជា​ធ្លុង​មួយ​របស់​ស្ថាប័ន​។ កម្មវិធី​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​បរិយាកាស​ប្រកបដោយ​សាមគ្គីភាព ភាតរភាព និង​ភាព​សប្បាយ​រីករាយ​ក្រៃ​លែង​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ