១. រសជិវិត ឋិតត្រង់ណា? ថ្លាថ្លែងសព្ទ័ ប្រាប់ខ្ញុំផង ខ្ញុំចង់ល្បង សងចំលើយ ឆ្លើយម្នាក់ឯង តែងជាកាព្យ
ស្ដីពីអ្វី ន័យខ្ញុំយល់ ពុលគំនិត គិតប្រៃសាប ក្នុងកំណាព្យ ដាបអត្ថន័យ ស្ដីទ្រុឌទ្រោម សូមមេត្ដា។
២. រសជិវិត ឋិតនៅត្រង់ ផ្ចង់ស្មារតី ភ័យខ្លាចខុស ទាំងស្រីប្រុស ផុសគំនិត គិតសុចរិត ពិតថ្លៃថ្លា
មិនដើមរឿង សឿងពាលា ក្រាមានលុយ ស្អុយអាត្មា អាប់គ្រួសារ ប៉ានិងម៉ាក់ ថ្នាក់ថ្នមថែ កែមិនបាន។
៣. ជាយុវវយ័ ស្រីនិងប្រុស ខុសមិនគិត ពិតនាំគ្រោះ ខូចកិត្ដិយស ឈ្មោះអាស្រូវ នៅមិនបាត់ កាត់ពីប្រាណ
តែងឆាឆៅ ក្ដៅអារម្មណ៍ ក្រំហួសថ្លែង តែងរំខាន ចង់សុខសាន្ដ ស្រាន្ដទុក្ខព្រួយ ជួយយើងពិត គិតខុសត្រូវ។
៤. ទាន់នៅក្មេង លេងឱ្យគិត ចិត្ដអង់អាច កាចកុំមាន ត្រូវប្រឹងរៀន ស្ពានចម្លង សងគុណព្រះ ឈ្នះសត្រូវ
សាងកិត្ដិយស ឈ្មោះប្រពៃ ស្រីនិងប្រុស ខុសកែទៅ សងម៉ែឪ នូវទង្វើ ធ្វើឱ្យបាន ប្រាណថ្កុំថ្កើង។
នៅស្ទឹងត្រែងៈ អាទិត្យ ទី១១ ខែមេសា ឆ្នាំ២០១០ (២៣:១៥ នាទីយប់)
តែងដោយៈលោក លីម ចំរើន ទូរស័ព្ទលេខៈ០១២ ៥១ ៩១ ៣៧ . ០១១ ៣៧ ៨១ ៧១
ចែករំលែកព័តមាននេះ