ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានទ្រព្យ​តែ​នៅ​តែ​លោភ​ក៏​គ្មាន​សេចក្តីសុខ

4 ឆ្នាំ មុន

បុគ្គល​ខ្លះ​មាន​ទ្រព្យធន​ច្រើន ប៉ុន្តែ​ជំពាក់​បំណុល​គេ​មិន​តិច​ឡើយ ខ្លះ​ក៏​ជំពាក់​ទាំង​ជីវិត​គេ​ទៀត​ផង ព្រោះហេតុតែ​មិន​ចេះ​សន្ដោស​ចំពោះ​ទ្រព្យ ល្មោភ​ក្នុង​សម្បត្តិ ក៏​ប្រព្រឹត្ត​ការ​កេងប្រវ័ញ្ច កាប់​ប្រហារ លួច ប្លន់ កេង​បន្លំ​មិន​ខ្លាច​បាបកម្ម​ឡើយ…

បុគ្គល​ខ្លះ​មាន​ទ្រព្យធន​ច្រើន ប៉ុន្តែ​ជំពាក់​បំណុល​គេ​មិន​តិច​ឡើយ ខ្លះ​ក៏​ជំពាក់​ទាំង​ជីវិត​គេ​ទៀត​ផង ព្រោះហេតុតែ​មិន​ចេះ​សន្ដោស​ចំពោះ​ទ្រព្យ ល្មោភ​ក្នុង​សម្បត្តិ ក៏​ប្រព្រឹត្ត​ការ​កេងប្រវ័ញ្ច កាប់​ប្រហារ លួច ប្លន់ កេង​បន្លំ​មិន​ខ្លាច​បាបកម្ម​ឡើយ ។

ឯ​មនុស្ស​ខ្លះ​ទៀត ដល់​ពេល​មានបាន មានបុណ្យ មាន​ស័ក្តិ​ក៏​បំភ្លេច​មិត្តសម្លាញ់ ដែល​ធ្លាប់​រួមសុខ​រួមទុក្ខ ថែម​ទាំង​ធ្លាប់​មាននូវ​ឧបការៈ​ផ្សេង​ៗ​ចោល​អស់រលីង មនុស្ស​របៀប​នេះ​នឹង​មានកម្ម​ពៀរ គឺ​មិន​អាច​មាន​មិត្ត​ល្អ​តទៅ​ទៀត​បាន​ឡើយ ។

អ្នកប្រាជ្ញ​លោក​ពោល​ថា បើ​និយាយ​អំពី​ចំណង់ ទោះជា​មាន​ភ្នំ​មាស​ដល់​ទៅ​ពីរ ក៏​មិន​អាច​ញ៉ាំង​មនុស្ស​ដែល​គ្មាន​សន្ដោស​ឱ្យ​គ្រប់គ្រាន់​បាន​ឡើយ ហេតុនេះ​បុគ្គល​គ្រប់​រូប​គប្បី​ឱ្យ​ចេះ​ល្មម ហើយ​គួរ​ប្រព្រឹត្ត​ទៅ​ឲ្យ​ស្គាល់​ពី​ប្រមាណ​នៃ​ការ​មានបាន​ទើប​មាន​សេចក្តីសុខ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ