ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ចេះ​ធ្វើ​ជា​តម្រួត​ត្រួត​ខ្លួនឯង

4 ឆ្នាំ មុន

ធ្វើ​ជា​មនុស្ស​ល្អ​ត្រូវ​ចេះ​ដាស់តឿន​ខ្លួន​ដោយ​ខ្លួនឯង ធ្វើ​ជា​តម្រួត​ម្នាក់​ត្រួត​ខ្លួនឯង​យ៉ាង​ម៉ត់ចត់ ដោយ​កុំ​ចាំបាច់​ទាល់តែ​គេ​មក​ត្រួតត្រា​លើ​ខ្លួន​នោះ កាលបើ​យ៉ាងនេះ​ឈ្មោះ​ថា គ្រប់គ្រង​ខ្លួនឯង​ម្តេច​បាន ។ ព្រះ​បរម​សាស្តា​ត្រាស់​ថា បុគ្គល​ណា​គ្រប់គ្រង​រក្សា​ខ្លួនឯង​បាន បុគ្គល​នោះ​ជា​អ្នកមាន​សតិ សម្បជញ្ញៈ​ដោយ​បរិបូណ៌…

ធ្វើ​ជា​មនុស្ស​ល្អ​ត្រូវ​ចេះ​ដាស់តឿន​ខ្លួន​ដោយ​ខ្លួនឯង ធ្វើ​ជា​តម្រួត​ម្នាក់​ត្រួត​ខ្លួនឯង​យ៉ាង​ម៉ត់ចត់ ដោយ​កុំ​ចាំបាច់​ទាល់តែ​គេ​មក​ត្រួតត្រា​លើ​ខ្លួន​នោះ កាលបើ​យ៉ាងនេះ​ឈ្មោះ​ថា គ្រប់គ្រង​ខ្លួនឯង​ម្តេច​បាន ។

ព្រះ​បរម​សាស្តា​ត្រាស់​ថា បុគ្គល​ណា​គ្រប់គ្រង​រក្សា​ខ្លួនឯង​បាន បុគ្គល​នោះ​ជា​អ្នកមាន​សតិ សម្បជញ្ញៈ​ដោយ​បរិបូណ៌ បុគ្គល​មាន​សតិ​មាំទាំ រមែង​នៅ​ជា​សុខ​គ្រប់​ឥរិយាបថ​ទាំង​៤​ជា​ប្រក្រតី ។

ដូចនេះ​មាន​តែ​ខ្លួនឯង​ប៉ុណ្ណោះ ដែល​អាច​ជាទី​ពឹង​ឲ្យ​ខ្លួនឯង​បាន ព្រោះថា​អ្នក​ដទៃ​មិន​អាច​លះបង់​នូវ​អ្វី​ៗ​សព្វបែបយ៉ាង​ឲ្យ​យើង​បាន​ទេ ហេតុ​ដូច្នេះ​ហើយ បុគ្គល​មាន​ស្មារតី គប្បី​រក្សាខ្លួន​ឲ្យ​បាន​ល្អ ដាច់ខាត​កុំ​បោះ​បង់​ខ្លួនឯង​ចោល ក្នុង​ព្រៃ​ជ្រៅ​គឺ​អវិជ្ជា​ឲ្យ​សោះ ព្រោះ​បើ​អត់​អំពី​ខ្លួនឯង​ទៅ​មិន​មាន​អ្នក​ណា​មក​ជួយ​យើង ជំនួស​យើង​ខ្លួនឯង​បាន​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ