ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទ​ក្រហម​អូស្ត្រា​លី​សន្យា​បន្ត​ជួយ​កាក​បាទ​ក្រហម​កម្ពុជា

13 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​​ ៖ ក្នុង​ជំនួប​ពិភាក្សា​ជា​មួយ​​លោក​ជំទាវ​ អាន្នី​ សុខ​​ អាន អនុ​ប្រធាន​ទី​១​កាក​បាទ​ក្រហម​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា នៅ​ស្នាក់​ការ​កាក​បាទ​ក្រហម​កម្ពុជា​ លោក​រ៉ូបឺត ធីណើ អគ្គ​លេខា​ធិការ​កាក​បាទ​ក្រហម​អូស្ត្រា​លី​បាន​សន្យា​ថា​ កាក​បាទ​ក្រហម​អូស្ត្រាលី​នឹង​បន្ត​ជួយ​ដល់​កាក​បាទ​ក្រហម​​កម្ពុជា​ទៀត​ ក្នុង​នាម​ជា​ដៃ​គូ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ចលនា​កាក​បទ​ ក្រហម ។ លោក​រ៉ូបឺត ធីក​ណើ ថ្លែង​ថា

រាជធានី​ភ្នំ​ពេញ​​ ៖ ក្នុង​ជំនួប​ពិភាក្សា​ជា​មួយ​​លោក​ជំទាវ​ អាន្នី​ សុខ​​ អាន អនុ​ប្រធាន​ទី​១​កាក​បាទ​ក្រហម​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា នៅ​ស្នាក់​ការ​កាក​បាទ​ក្រហម​កម្ពុជា​ លោក​រ៉ូបឺត ធីណើ អគ្គ​លេខា​ធិការ​កាក​បាទ​ក្រហម​អូស្ត្រា​លី​បាន​សន្យា​ថា​ កាក​បាទ​ក្រហម​អូស្ត្រាលី​នឹង​បន្ត​ជួយ​ដល់​កាក​បាទ​ក្រហម​​កម្ពុជា​ទៀត​ក្នុង​នាម​ជា​ដៃ​គូ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ចលនា​កាក​បទ​ក្រហម ។

លោក​រ៉ូបឺត ធីក​ណើ ថ្លែង​ថា​ កាក​បាទ​ក្រហម​​អូស្ត្រាលី​មាន​ចិត្ត​សប្បាយ​​រីក​រាយ​ណាស់​ដោយ​បាន​ឃើញ​កាក​បាទ​ក្រហម​កម្ពុជា​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ ហើយ​កាក​បាទ​ក្រហម​អូស្ត្រា​លី​នឹង​ខិត​ខំ​បន្ត​ជួយ​ដល់​សកម្ម​ភាព​មនុស្ស​ធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា​បន្ថែម​ទៀត​ដើម្បី​ជួយ​ប្រជា​ពល​រដ្ឋ​កម្ពុជា ។

លោក​ជំទាវ​អាន្នី សុខ អាន​ អនុ​ប្រធាន​ទី​១កាក​បាទ​ក្រហម​កម្ពុជា​បានថ្លែង​ថា​ កាក​បាទ​ក្រហម​អូស្ត្រា​លី​គឺ​ជា​ដៃ​គូ​សហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ​របស់​កាក​បាទ​ក្រហម​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩២​មក​ម្ល៉េះ ដោយ​បាន​ជួយ​ដល់​ការ​ងារ​ជា​ច្រើន​លើ​វិស័យ​មនុស្ស​​ធម៌​ ជា​ពិសេស​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ងារ​សុខ​ភាព​នៅ​តាម​សហ​គមន៍​ពាក់​ព័ន្ធ​ដល់​វិស័យ​អប់​រំ​ កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន ​កម្ម​វិធី​អប់​រំ​ស្តី​អំពី​អេដស៍​ និង​បញ្ហា​អនាម័យ​ទឹក​ស្អាត​ ហើយ​ការ​ងារ​ទាំង​នោះ​គឺ​គ្រប​ដណ្តប់​លើ​ខេត្ត​​ចំនួន​១១​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ។ លោក​ជំទាវ​អាន្នី​ សុខ​ អាន បាន​ជំរាប​ជូន​ភ្ញៀវ​​អំពី​ភាព​រីក​ចំរើន​របស់​​កាក​បាទ​ក្រហម​កម្ពុជា​ដែលស្ថិតក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​លោក​ជំទាវ​ប៊ុន រ៉ានី ហ៊ុន​ សែន​ ៕