ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ដល់​៧​នាក់ ក្រោយ​បា.ញ់ប្រហារ​នៅ​តិច​សាស់​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រមុខ​ប៉ូលិស​ក្រុង​ ODESSA ​រដ្ឋ​តិច​សាស់ លោក​MICHAEL GERKE​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១​កញ្ញា​ថា មនុស្ស​ដល់​៧​នាក់​បាន​ត្រូវ​ស្លាប់ ដោយសារ​ការ​បាញ់ប្រហារ​មិន​រើសមុខ របស់​បុរស​ម្នាក់​លើ​បណ្ដា​រថយន្ត​នៅ​តាម​ផ្លូវថ្នល់​មួយ…

សហរដ្ឋអាមេរិក ៖ ប្រមុខ​ប៉ូលិស​ក្រុង​ ODESSA ​រដ្ឋ​តិច​សាស់ លោក​MICHAEL GERKE​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១​កញ្ញា​ថា មនុស្ស​ដល់​៧​នាក់​បាន​ត្រូវ​ស្លាប់ ដោយសារ​ការ​បាញ់ប្រហារ​មិន​រើសមុខ របស់​បុរស​ម្នាក់​លើ​បណ្ដា​រថយន្ត​នៅ​តាម​ផ្លូវថ្នល់​មួយ ក្នុង​ទីក្រុង​នោះ​កាលពី​ថ្ងៃ​ទី​៣១​សីហា​។ តួលេខ​នេះ​មានការ​កើនឡើង​ដោយ​សេចក្ដីរាយការណ៍​នា​ពេល​មុន​នេះ រៀបរាប់​ពី​មនុស្ស​ស្លាប់​៥​នាក់់​។

តាម​មេ​ប៉ូលិស​រូប​នោះ​ថា ជន​រង​គ្រោះ​ទាំងនេះ​មាន​អាយុ​ពី​១៥​ទៅ​៥៧​ឆ្នាំ​។ ចំណែក​មនុស្ស​២២​នាក់​រង​របួស ក្នុង​នោះ​មាន​ប៉ូលិស​៣​នាក់​និង​ក្មេង​ស្រី​តូច​ម្នាក់​អាយុ​១៧​ខែ​។ ខ្មាន់កាំភ្លើង​បាន​រត់​ចូល​ក្នុង​រោង​ភាពយន្ត​មួយ មុន​ពេល​ប៉ូលិស​បាញ់​សម្លាប់​។

ខ្មាន់កាំភ្លើង​ដែល​ប៉ូលិស​មិន​បង្ហាញ​អត្តសញ្ញាណ ជា​ជន​ស្បែក​សម្នាក់​មាន​អាយុប្រមាណ​ជា​៣០​ឆ្នាំ ដោយ​រូបគេ​ត្រូវ​ស្លាប់​ពេល​បាញ់​តតាំង​ជាមួយ​ប៉ូលិស នៅ​មុខ​រោង​ភាពយន្ត​មួយ​នៃ​ទីក្រុង​ODESSA​។ គេ​មិន​ច្បាស់​លើ​មូលហេតុ​នៃ​អំពើ​របស់​ជន​នោះ ដែល​ប្រើ​កាំភ្លើង​វាយលុក​មួយ​ដើម​។

ការ​បាញ់ប្រហារ​ចាប់ផ្ដើម​ត្រង់​បារាស់​មួយ​របស់​ប៉ូលិស​ដែល​ឃាត់​គេ​មិន​ព្រម​ឈប់​។ បន្ទាប់​មក​គេ​បាញ់​មិន​រើសមុខ​លើ​បណ្ដា​រថយន្ត​នៅ​តាម​ផ្លូវថ្នល់​I-20 ចន្លោះ​ក្រុង​ODESSA​និង​ក្រុង​MIDLAND​ជិតខាង​។ រថយន្ត​ជា​ច្រើន​គ្រឿង​ត្រូវ​ឆ្លុះ​ដោយ​គ្រាប់កាំភ្លើង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ