ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែងាយស្រួល​ជាមួយនឹងសេវា ATM ប្រា​សាក់​ទូ​ទាំង​រាជធានី-​ខេត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា មាន​បម្រើសេវា​ហិរញ្ញវត្ថុ​ច្រើន​សម្បូរ​បែប​ដែល​​ផ្ដល់​នូវ​ភាព​ងាយស្រួល ចំណេញ​ពេលវេលា លឿន​រហ័ស និង​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​អតិថិជន ដែល​ក្នុង​នោះ សេវា​អេ​ធី​អឹ​ម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​។ ប្រា​សាក់​បាន​បំពាក់​អេ​ធី​អឹ​ម​របស់​ខ្លួន​រហូត​ដល់​ជាង 130…

ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា មាន​បម្រើសេវា​ហិរញ្ញវត្ថុ​ច្រើន​សម្បូរ​បែប​ដែល​​ផ្ដល់​នូវ​ភាព​ងាយស្រួល ចំណេញ​ពេលវេលា លឿន​រហ័ស និង​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​អតិថិជន ដែល​ក្នុង​នោះ សេវា​អេ​ធី​អឹ​ម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​។

ប្រា​សាក់​បាន​បំពាក់​អេ​ធី​អឹ​ម​របស់​ខ្លួន​រហូត​ដល់​ជាង 130 ទីតាំង​នៅ​ទូ​ទាំង​ប្រទេស ដែល​មាន​មុខ​ងារ​ជា​ច្រើន​សម្រាប់​អតិថិជន​ធ្វើការ​ដក​ប្រាក់ ផ្ទេរ​ប្រាក់ ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង ទិញ​កាត​ទូរស័ព្ទ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ប្តូរ​ប្រាក់ ពិនិត្យ​សមតុល្យ​គណនី និង​សេវា​ផ្សេង​ៗ​ទៀត ដែល​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ទាំងនេះ​បាន​គ្រប់ពេលវេលា​។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​បាន​បញ្ជាក់​ថា​៖ «​ការ​ប្រើប្រាស់​អេ​ធី​អឹ​ម បាន​បង្កើន​​ភាព​ងាយស្រួល និង​សុវត្ថិភាព​ខ្ពស់​សម្រាប់​អតិថិជន 24 ម៉ោង​ក្នុង 1 ថ្ងៃ និង 7 ថ្ងៃ​ក្នុង​មួ​យ​ស​ប្ដា​ហ៍​។ អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ ដក​ប្រាក់ ផ្ទេរ​ប្រាក់ ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង ទិញ​កាត​ទូរស័ព្ទ បាន​ដោយ​ខ្លួនឯង ដោយ​ងាយស្រួល លឿន​រហ័ស សុវត្ថិភាព​បំផុត ជា​ពិសេស​រាល់​ប្រតិ​បត្តិការ​តាម​រយៈ​អេ​ធី​អឹ​ម​ទាំងអស់​មិន​គិត​កម្រៃ​សេវា »​។

លោក សូ​នី បាន​បន្ថែម​ថា​ សា​ធារ​ណេ​ជន​គួរ​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់ នៅ​ថ្ងៃនេះ ដើម្បី​ទទួល​​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត ទំនើប​ទាន់សម័យ ជា​ពិសេស​បើក​គណនី​សន្សំ​នៅ​ប្រាសាក់ ​​ដើម្បី​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់ ងាយស្រួល​គ្រប់គ្រង​សាច់ប្រាក់​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ប្រកបដោយ​សុវត្ថិភាព​។ ដោយ​សហការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ