ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ​! សូ​ម្បី​តែ​របស់​មន្ត្រី​នគរបាល​ក៏​មិន​លើកលែង​ដែរ​នេះ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពិតជា​ហាន​មែន សូ​ម្បី​តែ​ម៉ូតូ​១​គ្រឿង​ពាក់​ស្លាក​លេខ​នគរបាល​យ៉ាង​ច្បាស់​ក្រឡែត ហើយ​ម្ចាស់​ជា​មន្ត្រី​នគរបាល​កំពុង​ឈរ​ការពារ​ក្បួន​គណៈប្រតិភូ​នៅ​ជិត​នោះ​ទៀត​ផង​ក៏​ហ៊ាន​លួច​ដែរ ដោយ​មិន​មានការ​ខ្លាច​អ្វី​បន្តិច​សោះ ។ ប៉ុន្តែ​ពេល​លួច​បាន​អូស​ចេញ​បម្រុង​ជិះ​គេចខ្លួន​ទៅ​ហើយ ស្រាប់តែ​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ប្រទះ​ឃើញ និង​ស្គាល់​ថា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពិតជា​ហាន​មែន សូ​ម្បី​តែ​ម៉ូតូ​១​គ្រឿង​ពាក់​ស្លាក​លេខ​នគរបាល​យ៉ាង​ច្បាស់​ក្រឡែត ហើយ​ម្ចាស់​ជា​មន្ត្រី​នគរបាល​កំពុង​ឈរ​ការពារ​ក្បួន​គណៈប្រតិភូ​នៅ​ជិត​នោះ​ទៀត​ផង​ក៏​ហ៊ាន​លួច​ដែរ ដោយ​មិន​មានការ​ខ្លាច​អ្វី​បន្តិច​សោះ ។ ប៉ុន្តែ​ពេល​លួច​បាន​អូស​ចេញ​បម្រុង​ជិះ​គេចខ្លួន​ទៅ​ហើយ ស្រាប់តែ​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ប្រទះ​ឃើញ និង​ស្គាល់​ថា ម៉ូតូ​នេះ គឺជា​របស់​នគរបាល​ក៏​បានរ​ត់ទៅ​ប្រាប់​ម្ចាស់​ទើប​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែកញ្ញា នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី ត្រង់​ចំណុច​មុខ​ច្រកចូល​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ម៉ាត់ ភា​រ៉ា អាយុ​៣៨​ឆ្នាំ មុខរបរ និង​ការ​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ម៉ូតូ​ដែល​ជនសង្ស័យ​លួច​នោះ​ម៉ាក HONDA PCX ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល 1-9889 ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ផូ សុ​ភ័​ណ្ឌ អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ មន្ត្រី​នគរបាល​ខាងលើ​បាន​ជិះ​ម៉ូតូ​ទុក​នៅ​ក្រោយខ្នង​ត្រង់​ចំណុច​ខាងលើ បន្ទាប់​មក​បាន​ឈរ​ការពារ​ក្បួន​គណៈប្រតិភូ​នៅ​ចំណុច​គោលដៅ​ដែល​ថ្នាក់លើ​ដាក់​ឲ្យ ។ លុះ​ក្រោយមក​រវល់​តែ​ឈរ​ការពារ​ក្បួន​មិន​បាន​មើល​ម៉ូតូ ស្រាប់តែ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​អូស​យក​ម៉ូត​អូស​រត់​បម្រុង​ជិះ​គេចខ្លួន ប៉ុន្តែ​ពេល​នោះ​ត្រូវ​បាន​អ្នក​រត់​ម៉ូតូ​កង់​បី ពលរដ្ឋ​ឃើញ​ស្គាល់​ថា ម៉ូតូ​ដែល​ជា​សង្ស័យ​កំពុង​អូស​នោះ​ជា​របស់​មន្ត្រី​នគរបាល​ក៏​បានរ​ត់ទៅ​ប្រាប់​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន រួច​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ