ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​មក​មិន​ទៀង​មែន​ទេ គួរតែ​រក​ដំណោះ​​ស្រាយ​… ក្រែង​មាន​ជំងឺ​ទាំង​នេះ

4 ឆ្នាំ មុន

រដូវ​មក​មិន​ទៀងទាត់​អាច​បណ្តាល​មក​ពី​ស្ត្រេ​ស​ខ្លាំង​ពេក ទម្លាប់​ញ៉ាំ​អាហារ​មិន​ទៀងពេល​វេលា និង​គេង​មិន​គ្រប់គ្រាន់​។ ករណី​ធ្ងន់ធ្ងរ វា​អាច​ជា​សញ្ញា​មួយ​របស់​ជំងឺមហារីក​ដែរ​។​ខាងក្រោម​នេះ​គឺជា​ហេតុផល​ញឹកញាប់ ៤​យ៉ាង​ដែល​អ្នក​ត្រូវ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្ត្រី​បើសិនជា​សម្គាល់​ឃើញ​ថា​មានការ​មក​រដូវ​មិន​ទៀត​ទាត់ ជា​ពិសេស​មិន​ទាន់​រ៉ាំ​ង​រដូវ​តែ​ម្តង​។ ១-កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត ៖ ការ​មក​រដូវ​មិន​ទៀង​អាច​ជា​សញ្ញា​មួយ​នៃ​ការ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត…

រដូវ​មក​មិន​ទៀងទាត់​អាច​បណ្តាល​មក​ពី​ស្ត្រេ​ស​ខ្លាំង​ពេក ទម្លាប់​ញ៉ាំ​អាហារ​មិន​ទៀងពេល​វេលា និង​គេង​មិន​គ្រប់គ្រាន់​។ ករណី​ធ្ងន់ធ្ងរ វា​អាច​ជា​សញ្ញា​មួយ​របស់​ជំងឺមហារីក​ដែរ​។​ខាងក្រោម​នេះ​គឺជា​ហេតុផល​ញឹកញាប់ ៤​យ៉ាង​ដែល​អ្នក​ត្រូវ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្ត្រី​បើសិនជា​សម្គាល់​ឃើញ​ថា​មានការ​មក​រដូវ​មិន​ទៀត​ទាត់ ជា​ពិសេស​មិន​ទាន់​រ៉ាំ​ង​រដូវ​តែ​ម្តង​។

១-កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត ៖ ការ​មក​រដូវ​មិន​ទៀង​អាច​ជា​សញ្ញា​មួយ​នៃ​ការ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត ព្រោះ​វា​ជា​អ្នក​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​អ័រម៉ូន​ក្នុង​រាក​ងាយ ជា​ពិសេស​អ័រម៉ូន​ភេទ អេ​ស្ត្រូ​ជែ​ន និង​ប្រូ​ជេ​ស្តេ​រ៉ូ​ន​តែ​ម្តង​។ ក្រៅពី​នេះ បើសិនជា​អ្នកមាន​ភាព​តានតឹង ឬ​ពិបាក​គេង នោះ​វា​ទំនងជា​ដោយសារ​តែ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​ហើយ​។ រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​នៃ​ការ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​នោះ​មាន​ដូច​ជា អស់កម្លាំង​ធ្ងន់ធ្ងរ ស្បែក​ស្ងួត ចាញ់​ត្រជាក់ និង​ជ្រុះ​សក់​។

២-ពង​គីស​ច្រើន​ក្នុង​ក្រពេញ​អូ​វ៉ែ (PCOD) ៖ រឿង​នេះ​អាច​គិត​ថា​ជា​ជំងឺ​អ័រម៉ូន​មួយ​ប្រភេទ ដែល​អាច​សម្គាល់​ឃើញ​លក្ខណៈ​របស់​វា​បាន​តាម​រយៈ ការ​លូតលាស់​រោម ឬ​សក់​មិនធម្មតា ឡើង​ទម្ងន់ និង​អស់កម្លាំង ហើយ​ស្ត្រី​ភាគច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​មានការ​ប្រឈម​មុខ​ខ្ពស់ ជា​ពិសេស​ពេល​មក​រដូវ​មិន​ទៀង​តែ​ម្តង​។ ដូច្នេះ​ដើម្បី​ដឹង​កាន់តែ​ច្បាស់ អ្នក​គួរតែ​ធ្វើតេស្ត​រក​ជំងឺ​នេះ​ផង​នៅ​ពេល​មាន​អាកា​រៈ​សង្ស័យ​ខាងលើ​។

៣-ដុំ​សាច់​ក្នុង​ស្បូន ៖ មែនហើយ ការ​មក​រដូវ​មិន​ទៀងទាត់​អាច​ជា​សញ្ញា​មួយ​នៃ​ភាព​មិនធម្មតា​របស់​រចនាសម្ព័ន្ធ​ក្នុង​ស្បូន ជា​ពិសេស​ការ​ដុះ​ដុំ​សាច់​ក្នុង​ស្បូន​តែ​ម្តង​។ ម្យ៉ាងទៀត បញ្ហា​រោគ​ស្ត្រី​មួយ​នេះ​អាច​រំខាន​ដល់​ការ​រួម​ភេទ និង​មាន​ផ្ទៃពោះ​បាន​ទៀង​ផង ដូច្នេះ​ត្រូវ​តែ​ធ្វើការ​យកចិត្ត​ទុកដាក់​ឲ្យ​មែនទែន​។

៤-មហារីក​ក្នុង​ស្បូន ៖ មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​ថា ការ​មក​រដូវ​មិន​ទៀត ឬ​ការ​ធ្លាក់​ឈាម​រដូវ​នៅ​ចន្លោះ​ពេល​មក​រដូវ​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​ជំងឺមហារីក​ស្បូន​។​) ដូច្នេះ​យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​រោគ​ស្ត្រី​បើសិនជា​អ្នក​មិន​មក​រដូវ​តាម​ពេលវេលា​កំណត់ ឬ​មាន​ចន្លោះ​នៃ​វដ្ត​រដូវ​យូរ​ពេក​ចាប់ពី ៣៥ ទៅ​៤០​ថ្ងៃ ជាមួយនឹង​ការ​ឈឺ​ក្នុង​ពោះ​ធ្ងន់ធ្ងរ (​ប្រភព​ពី​៖ Health.com.kh )៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ