ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​មក​ដល់​កម្ពុជា​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត មហា​ធា មហាម៉ាត់ (Mahathir Mohamad) នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ភរិយា​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​០២…

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត មហា​ធា មហាម៉ាត់ (Mahathir Mohamad) នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ភរិយា​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៤ ខែកញ្ញា​នេះ ។ លោកនាយក​រដ្ឋមន្ត្រី​មក​ដល់​ទឹកដី​កម្ពុជា នៅ​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែកញ្ញា​នេះ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​បាន​លើក​ឡង​ថា នៅ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី Mahathir Mohamad នឹង​អញ្ជើញ​ជួប​សំដែង​ការ​គួរសម​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។

លោក​បណ្ឌិត មហា​ធា មហាម៉ាត់ នឹង​អញ្ជើញ​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​នឹង​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេង​ៗ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ។ ទន្ទឹម​នឹង​នោះ​សម្តេច​តេ​ជោ និង​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ក៏​នឹង​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​មាន​ផលប្រយោជន៍​រួម​ផង​ដែរ ។ បន្ទាប់​មក​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន និង​ធ្វើការ​ប្រកាស​ព័ត៌មាន​រួម​គ្នា ។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក​បណ្ឌិត មហា​ធា មហាម៉ាត់ នៅ​កម្ពុជា នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុង​ការ​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ