ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ព្រម​នៅ PSG បន្ត ក្រោយ​ពី Barcelona មិន​អាច​យក​ទៅ​បាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន 90MIN បានឱ្យ​ដឹង​ថា ក្តី​ស្រមៃ​ចង់ទៅ​លេង​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona របស់​ជើង​ខ្លាំង Neymar ហាក់បីដូចជា​ចប់​ហើយ ដោយសារ​តែ​ការ​និយាយ​គ្នា​រវាង PSG…

តាម​ប្រភព​ព័ត៌មាន 90MIN បានឱ្យ​ដឹង​ថា ក្តី​ស្រមៃ​ចង់ទៅ​លេង​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona របស់​ជើង​ខ្លាំង Neymar ហាក់បីដូចជា​ចប់​ហើយ ដោយសារ​តែ​ការ​និយាយ​គ្នា​រវាង PSG និង Barcelona មិន​បាន​សម្រេច ។

អតីត​កីឡាករ​របស់ Barcelona រូប​នេះ មើលទៅ​ដូច​ជា ព្រម​ទទួលស្គាល់​ថា ខ្លួន​គ្មាន​ឱកាស​អាច​ទៅ​លេង​នៅ​ក្លិប​ចាស់​ក្នុង​រដូវ​កាល​នេះ​ទេ បើ​ទោះបីជា​កន្លង​មក​ធ្លាប់​បាន​អះអាង​ថា មិន​ចង់​លេង​នៅ PSG ក៏​ដោយ ។ ដំណឹង​ដែល​និយាយ​ពាក់ព័ន្ធ​នឹង​ចិត្ត​ចង់​ចេញពី PSG របស់ Neymar ត្រូវ​បាន​គេ​និយាយ​ស្ទើរតែ​ពេញ​ហ្នឹង រហូត​មក​ដល់​ពេល​នេះ​វា​ប្រហែលជា​ដល់ទី​បញ្ចប់ ក្រោយ​ពី​អ្នក​សារព័ត៌មាន​របស់ Sky Sports លោក Bryan Swanson បាន​បង្ហោះ​សារ​នៅ​លើ Twitter ស្តី​ពី​រឿង​នេះ ។

លោក​បាន​សរសេរ​ថា ៖ «​ពួក​យើង​ត្រូវ​បាន​គេ​ប្រាប់​ថា Neymar យល់​ព្រមទៅ​លេង​ឱ្យ Paris Saint-Germain បន្ត ក្រោយ​ពី​ក្លិប​និយាយ​មិន​ត្រូវ​ថ្លៃ​គ្នា​ជាមួយនឹង Barcelona ។ គេ​ព្រម​នៅ​បន្ត​ជាមួយនឹង​កុងត្រា​ដែល​នៅ​សល់​របស់ PSG ។ នៅ​ថ្ងៃស្អែក​គេ​នឹង​ហោះ​ទៅ Miami ដើម្បី​លេង​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ក្លិប​អ្នកមាន​បុណ្យ Barcelona ចង់បាន Neymar មក​លេង​នៅ​រដូវ​កាល​នេះ ស្រប​ពេល​ជាមួយនឹង​រង​របួស​របស់ Ousmane Dembele និង Luis Suarez​។ តែ​ចុង​ក្រោយ​បាន​ត្រឹមតែ​ចង់ ព្រោះ​ទឹក​លុយ​មិន​ដល់​តម្រូវការ​របស់ PSG ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ