ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ទ្វារ​រថយន្ត​បិទ​មិន​ជិត លុះ​រក​មើល ពុទ្ធោ​! អស់​៨​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ថា បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពី​រូបគេ​បាន​គាស់​ទ្វារ​រថយន្ត​មួយ​គ្រឿង​លួច​យក​សាក់​កាដូ​មួយ​ដែល​មាន​លុយ​រហូត​ទៅ​ដល់​៨​ពាន់​ដុល្លារ លុះ​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​ទើប​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន និង​យក​លុយ​មក​វិញ​បាន​តែ​ចំនួន​៤​ពាន់​ដុល្លារ​ប៉ុណ្ណោះ​។ ករណី​នេះ​កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ថា បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពី​រូបគេ​បាន​គាស់​ទ្វារ​រថយន្ត​មួយ​គ្រឿង​លួច​យក​សាក់​កាដូ​មួយ​ដែល​មាន​លុយ​រហូត​ទៅ​ដល់​៨​ពាន់​ដុល្លារ លុះ​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​ទើប​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បាន និង​យក​លុយ​មក​វិញ​បាន​តែ​ចំនួន​៤​ពាន់​ដុល្លារ​ប៉ុណ្ណោះ​។ ករណី​នេះ​កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧៦ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ពី​នគរបាល​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​មានឈ្មោះ តុង ហ៊ា​ង ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ស្រស់ អាយុ​៣៥​ឆ្នាំ ។

ប្រភព​ដដែល​បន​ត្ថា មុន​កើតហេតុ បុរស​រង​គ្រោះ​បាន​ចត​រថយន្ត​របស់​ខ្លួន​នៅ​តាម បណ្តោយ​ផ្លូវ​លេខ​២៧៦ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង ដោយ​មាន​សាក់​កាដូ​មួយ​ដែល​មាន​លុយ​ចំនួន​៨​ពាន់​ដុល្លារ​នៅ​ខាងក្នុង​នោះ​ផង​ដែរ​។ លុះ​ពេល​ដែល​បុរស​ជា​ម្ចាស់​រថយន្ត​ត្រឡប់​មក​វិញ ក៏​បានឃើញ​ទ្វារ​រថយន្ត​បិទ​មិន​ជិត និង​រក​មើល​សាក់​កាដូ​ដាក់​លុយ​នោះ ស្រាប់តែ​បាត់​មិនឃើញ​នោះ​ទេ ទើប​មានការ​ភ្ញាក់ផ្អើល និងរ​ត់ទៅ​ប្តឹង​កម្លាំង មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​២ ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​សំណាក់​បុរស​រង​គ្រោះ​ថា មាន​ករណី​ចោរ​គាស់​ទ្វារ​រថយន្ត​លួច​យក​លុយ​បាត់​អស់​ចំនួន​៨​ពាន់​ដុល្លារ​រួច​ហើយ កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌ​បឹង​កេងកង ក៏​ធ្វើការ​ស្រាវជ្រាវ​ទើប​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាងលើ និង​រក​ឃើញ​លុយ​ចំនួន​តែ​៤​ពាន់​ដុល្លារ​មក​វិញ​ប៉ុណ្ណោះ​។

ក្រោយមក សមត្ថកិច្ច​ខណ្ឌ​បឹង​កេងកង ក៏​ធ្វើការ​ប្រគល់​លុយ​ចំនួន​៤​ពាន់​ដុល្លារ​ទៅ​ឱ្យ​បុរស​ជា​ម្ចាស់​វិញ ចំណែកឯ​បុរស​ជនសង្ស័យ​ជា​ចោរ​គាស់​ទ្វារ​រថយន្ត​លួច​លុយ​ខាងលើ​នោះ​ក៏​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ