ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជប៉ុន J Trust Group ចាប់ផ្តើម​ផ្តល់​សេវាកម្ម​ធនា​គារ​​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​សាធារណជន​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា ទីបំផុត​ក្រុមហ៊ុន​ជប៉ុន J Trust Co., Ltd. បាន​ចាប់ផ្តើម ប្រតិបត្តិការ​សេវា​ធនាគារ​របស់​ខ្លួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​។ ក្រោយ​ទិញ​យក​ភាគហ៊ុន…

បន្ទាប់​ពី​សាធារណជន​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា ទីបំផុត​ក្រុមហ៊ុន​ជប៉ុន J Trust Co., Ltd. បាន​ចាប់ផ្តើម ប្រតិបត្តិការ​សេវា​ធនាគារ​របស់​ខ្លួន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​។

ក្រោយ​ទិញ​យក​ភាគហ៊ុន ៥៥% នៃ​ធនាគារ ANZ Royal ពី​ក្រុមហ៊ុន ANZ Group ពេល​នេះ J Trust បាន​ចាប់ផ្តើម​បម្រើសេវា​កម្ម​ជូន​អតិថិជន​នៅ​កម្ពុជា​ហើយ ខណៈ​ភាគហ៊ុន ៤៥% ទៀត​កាន់កាប់​ដោយ​ក្រុមហ៊ុន​ដ៏​មាន​កិត្តិសព្ទ​ល្បីល្បាញ Royal Group​។

លោក តូ​រូ ម្យូ​ឈី​ន (Toru Myochin) អគ្គនាយក​ធនាគារ J Trust Royal Bank មាន​ប្រសាសន៍​​ថា «​ធនាគារ ANZ Royal មាន​កិត្តិសព្ទ​ល្បីល្បាញ​ជា​យូរ​មក​ហើយ​ក្នុង​ចំណោម​ធនាគារ​ដែល​ទទួល​បានការ​គោរព និង​ការ​ជឿ​ទុកចិត្ត​បំផុត ហើយ​យើង​ក៏​មាន​បំណង​សាង​កេរ្តិ៍​ឈ្មោះ​ដូចនេះ​ដែរ​»​។ លោក​មាន​ប្រសាសន៍​ទៀត​ថា «​គោលបំណង​របស់​យើង គឺ​យក​អតិថិជន​ជា​ចំណុច​ស្នូល​។ យើង​នៅ​ទី​នេះ​ដើម្បី​ជួយ​គាំទ្រ​អាជីវកម្ម​របស់​អតិថិជន​ឱ្យ​កាន់តែ​រីក​ចម្រើន​។ ដើម្បី​ធ្វើ​ឱ្យ​សេវា​ធនាគារ​របស់ J Trust Royal Bank កាន់តែ​ងាយស្រួល​ខ្លាំង​ជាង​មុន​សម្រាប់​អតិថិជន​ជាទី​ស្រលាញ់ យើង​បាន​វិនិយោគ​ធនធាន​យ៉ាងច្រើន​ទៅ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​។ នេះ​ប្រហែលជា​ការ​វិនិយោគ​ធំ​បំផុត​ដែល​គ្មាន​ធនាគារ​ណាមួយ​នៅ​កម្ពុជា ធ្លាប់​បោះទុន​ពី​មុន​មក​ទេ»។

«​ធនាគារ J Trust Royal Bank មាន​បំណង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ជា​រួម​នៃ​វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក និង​សេដ្ឋកិច្ច​កម្ពុជា ទាំងមូល​។ ធនាគារ​នេះ​គ្រោង​សម្រេច​គោលដៅ​ឱ្យ​បាន​ពេញលេញ​តាម​រយៈ​ការ​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ដែល​ទទួល​បាន​ពី​សកម្មភាព​អាជីវកម្ម​ផ្សេង​ៗ»​។

«​ធនាគារ J Trust Royal Bank នឹង​ធ្វើ​ប្រតិបត្តិការ​ដោយ​ប្រកាន់ខ្ជាប់​នូវ​បាវចនា​’​អតិថិជន​ជា​ចម្បង​’​។ យើងខ្ញុំ​ទាំងអស់​គ្នា​នៅ​ធនាគារ J Trust Royal Bank នឹង​ស្ដាប់​មតិយោបល់​របស់​អតិថិជន​ដោយ​យកចិត្តទុកដាក់ ហើយ​ប្រឹងប្រែង​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ឱ្យ​បាន​ល្អ​បំផុត​។ នោះ​ជា​វិធី​ដែល​យើង​ទំនាក់ទំនង​ជាមួយ​អតិថិជន​ជាទី​ស្រលាញ់​របស់​យើង​»​។

ជា​ចុងបញ្ចប់ លោក តូ​រូ ម្យូ​ឈី​ន ថ្លែង​ថា «​អតិថិជន​ជា​កង្វល់​ធំ​ទី​១ របស់​យើង​។ ដូចនេះ​យើង​នឹង​បន្ត​ខិតខំ​ប្រែង​ប្រែង​ដើម្បី​ក្លាយជា​ដៃគូ​ដែល​អតិថិជន​ជឿ​ទុកចិត្ត ដែល​អាច​បំពេញ​រាល់​តម្រូវការ​ហិរញ្ញវត្ថុ​ផ្សេង​ៗ​របស់​ពួក​គេ​។ នោះ​ជា​ការ​សន្យា​មួយ​របស់​យើងខ្ញុំ​ទាំងអស់​គ្នា​នៅ​ធនាគារ J Trust Royal Bank»​។

បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៧៧ និង​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ក្រុង​តូ​ក្យូ J Trust Co., Ltd. ជា​ក្រុមហ៊ុនមេ​ដែល​ជា​ចំណុច​បេះដូង​នៃ​ក្រុមហ៊ុន J Trust Group​។ ក្រុមហ៊ុន​នេះ​ផ្តោត​លើ​សេវា​ធនាគារ ការ​ធានា​លើ​ឥណទាន​ពាក់ព័ន្ធ​អចលនទ្រព្យ និង​សេវា​អាជីវកម្ម​ប្រមូលប្រាក់​អតិថិជន​ជំពាក់​។

J Trust Group មាន​បុគ្គលិក​សរុប​ប្រមាណ ២.៥០០ នាក់​។ ក្នុង​ឆ្នាំ​២០១៨ តម្លៃ​ទ្រព្យសកម្ម​សរុប​របស់ J Trust Group បាន​កើនឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ជា​ប្រវត្តិសាស្ត្រ​រហូត​ដល់​ទៅ ៦៥៦,៩ ពាន់​លាន​យ៉េន​។ ក្នុង​ឆ្នាំ​ដដែល ប្រាក់​ចំណូល​បាន​ពី​ប្រតិបត្តិការ​នានា​កើនឡើង​រហូត​ដល់​ទៅ ៧៦,២ ពាន់​លាន​យ៉េន​។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ J Trust បាន​អនុវត្ត​គំនិត​ផ្តួចផ្ដើម​ដើម្បី​ពង្រីក​មូលដ្ឋាន​អាជីវ​កម្ម​របស់ J Trust Group នៅ​ក្រៅប្រទេស​ជប៉ុន ហើយ​បច្ចុប្បន្ន​មាន​ប្រតិបត្ដិការ​យ៉ាង​រឹង​មាំ​នៅ​ទូ​ទាំង​តំបន់​អាស៊ី ក្នុង​នោះ​រួម​មាន​ប្រទេស​ឥណ្ឌូ​នេ​ស៊ី សិង្ហ​បុរី កូរ៉េ​ខាងត្បូង និង​ម៉ុង​ហ្គោ​លី ផង​ដែរ​។ ហើយ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ទើបតែ​ជាប់​ក្នុង​ចំណោម​នោះ​ដែរ​ជាមួយនឹង​វត្តមាន​របស់ J Trust Royal Bank នៅ​ទី​នេះ​។

ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ជំរុញ​កំណើន​ជា​រួម​របស់​ខ្លួន J Trust Group ខិតខំ​ប្រឹងប្រែង​ទទួល​យក M&A (​ការ​ច្របាច់​បញ្ចូល​គ្នា និង​ការ​ទិញ​យក​ភាគហ៊ុន​) ជាមួយ​ធនាគារ និង​ក្រុមហ៊ុន​នានា​បន្ថែម​ទៀត ជា​ពិសេស​នៅ​អាស៊ី​អាគ្នេយ៍​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ