ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ច្រើន​ពាន់​នាក់​ធ្វើ​បាតុកម្ម​នៅ​អង់គ្លេស

4 ឆ្នាំ មុន

ប្រទេសអង់គ្លេស ៖ មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បា​តុ​កម្ម​​ កាល​ពី​ថ្ងៃ​ទី​៣១​សី​ហា​នៅ​អង់​គ្លេស​​ដើម្បីបរិ​ហារ​​ចំ​ពោះ​អ្វិ​ដែល​ពួក​គេ​ហៅ​រដ្ឋ​ប្រ​ហារ​​ របស់​នា​យក​រដ្ឋ​មន្រ្តី​លោក​បូ​រីស​ចន​សុន​ ក្រោយ​ការ​សម្រេច​របស់​លោក​ផ្អាក​សភា​​ ក្នុង​ដំ​ណើរ​ការ​មួយ​មុន​ដល់​ថ្ងៃ​កំ​ណត់​ នៃ​ការ​ចាក​ចេញ​របស់​អង់​គ្លេស​ ពី​សហ​ភាព​អឺ​រ៉ុប​ ហៅ​BREXIT។…

ប្រទេសអង់គ្លេស ៖ មនុស្ស​ជា​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បា​តុ​កម្ម​​ កាល​ពី​ថ្ងៃ​ទី​៣១​សី​ហា​នៅ​អង់​គ្លេស​​ដើម្បីបរិ​ហារ​​ចំ​ពោះ​អ្វិ​ដែល​ពួក​គេ​ហៅ​រដ្ឋ​ប្រ​ហារ​​ របស់​នា​យក​រដ្ឋ​មន្រ្តី​លោក​បូ​រីស​ចន​សុន​ ក្រោយ​ការ​សម្រេច​របស់​លោក​ផ្អាក​សភា​​ ក្នុង​ដំ​ណើរ​ការ​មួយ​មុន​ដល់​ថ្ងៃ​កំ​ណត់​ នៃ​ការ​ចាក​ចេញ​របស់​អង់​គ្លេស​ ពី​សហ​ភាព​អឺ​រ៉ុប​ ហៅ​BREXIT។

បាតុ​កម្ម​នា​នា​កើ​ត​មាន​ក្នុង​ទី​ក្រុង​ប្រ​មាណ​ជា​៣០​របស់​ប្រ​ទេស​​ ក្នុង​នោះមាន​ទី​ក្រុង​ឡុងដ៏​និង​ម៉ាន់​ឆេស្ទ័រ​​ជា​ដើម​។​ ពួកបា​តុ​ករ​ស្រែក​ពាក្យ​ឲ្យបញ្ឈប់​រដ្ឋ​ប្រ​ហារ​ ។ ពួក​អ្នក​រៀប​ចំ​បាន​លើក​ពី​ការ​ចូល​រួម​របស់​មនុស្ស​ច្រើន​រយ​ពាន់​នាក់​ ក្នុង​ការ​ធ្វើ​បា​តុ​កម្ម​។​ ការ​ប្រ​មូល​ផ្ដុំ​មនុស្ស​ធំ​​ប្រ​ព្រឹត្ត​ទៅ​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៏​ ខាង​មុខ​និ​វេស​ន​ដ្ឋាន​របស់​នា​យក​រដ្ឋ​មន្រ្តី​ដែល​នៅ​ទី​នោះ​ ពួក​បា​តុ​ករ​បាន​ស្រែក​ពាក្យ​ថា បូ​រីស​ចន​សុន​​មិន​ចេះ​​ខ្មាស់​អៀន ហើយ​ពួក​គេ​បាន​លើក​ទង់​សហ​ភាព​អឹ​រ៉ុប​។ ​យោង​តាម​ប៉ូ​លិស​ថា ក្រោយ​បញ្ចប់​បា​តុ​កម្ម​​បាតុ​ករ​ក្រុម​តូច​ៗ​​ បាន​លើក​គ្នា​ទៅ​កាន់​កន្លែង​ផ្សេងៗ​នា​ភាគ​កណ្ដាល​ក្រុង​ឡុងដ៏​​ហើយ​កើត​មាន​ឧប្បត្តិ​ហេតុ​មិន​ធ្ងន់​ធ្ងរ​នា​នា​។​ មនុស្ស​៣​នាក់​ត្រូវ​ចាប់​ខ្លួន​។​​

នាយក​រដ្ឋ​មន្រ្តី​អង់​គ្លេស​លោក​បូ​រីស​ចន​សុន​​ ប្រ​កាស​កាល​ពី​ថ្ងៃ​ទី​២៨​សី​ហា​ពី​ការ​ផ្អាក​សភា​ ចាប់​ពី​ដើម​សប្ដាហ៍​ទី​២​នៃ​ខែ​កញ្ញា​​រហូត​ដល់​ថ្ងៃ​ទី​១៤​តុលា​ មុន​ការ​អនុ​វត្តBREXITថ្ងៃ​ទី៣១តុលា​ ដែល​ញាំងឲ្យមាន​រលកនៃ​ការ​ក្ដៅ​ក្រ​ហាយ ​​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ