ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​នៅ​រដ្ឋ​តិច​សាស់​ស្លា.ប់​៥​នាក់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​យ៉ាងតិច​៥​នាក់​បាន​ត្រូវ​ស្លាប់​ និង​២១​នាក់​ទៀត​រង​របួស​ដោយសារ​ការ​បាញ់ប្រហារ​មិន​រើសមុខ​របស់​ខ្មាន់កាំភ្លើង​ម្នាក់​លើ​បណ្ដា​រថយន្ត ក្នុង​ទីក្រុង​ODESSA​ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក​មុន​ពេល​ខ្មាន់កាំភ្លើង​នោះ ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​៣១​សីហា​។ អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​ក្រុង​ODESSA​រដ្ឋ​តិច​សាស់ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា យើង​មាន​អ្នក​របួស​២១​នាក់​ដោយ​គ្រាប់កាំភ្លើង ហើយ​មនុស្ស​យ៉ាងតិច​៥​នាក់​ស្លាប់​ក្នុង​ដំណាក់កាល​នេះ​។…

សហរដ្ឋអាមេរិក ៖ មនុស្ស​យ៉ាងតិច​៥​នាក់​បាន​ត្រូវ​ស្លាប់​ និង​២១​នាក់​ទៀត​រង​របួស​ដោយសារ​ការ​បាញ់ប្រហារ​មិន​រើសមុខ​របស់​ខ្មាន់កាំភ្លើង​ម្នាក់​លើ​បណ្ដា​រថយន្ត ក្នុង​ទីក្រុង​ODESSA​ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក​មុន​ពេល​ខ្មាន់កាំភ្លើង​នោះ ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​៣១​សីហា​។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​ក្រុង​ODESSA​រដ្ឋ​តិច​សាស់ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា យើង​មាន​អ្នក​របួស​២១​នាក់​ដោយ​គ្រាប់កាំភ្លើង ហើយ​មនុស្ស​យ៉ាងតិច​៥​នាក់​ស្លាប់​ក្នុង​ដំណាក់កាល​នេះ​។ ចំណែក​អភិបាលក្រុង​MIDLAND​ជាប់​ជិតខាង​គ្នា ថ្លែង​តាម​FOX NEWS​ថា ប៉ូលិស​៣​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​របួស​។

ការ​បាញ់ប្រហារ​ថ្មី​នោះ​កើត​មាន​មិន​ដល់​១​ខែ​ផង បន្ទាប់​ពី​ខ្មាន់កាំភ្លើង​ម្នាក់​បាញ់​សម្លាប់​មនុស្ស​២២​នាក់ ក្នុង​ទីក្រុង​មួយទៀត​នៃ​រដ្ឋ​តិច​សាស់​គឺ​ទីក្រុង​EL PASO​ចម្ងាយ​ប្រមាណ​ជា​៥០០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​ODESSA​។

ការ​បាញ់ប្រហារ​កើត​មាន​ពេល​រថយន្ត​ល្បាត​មួយ​របស់​ប៉ូលិស​ប៉ុនប៉ង​បញ្ឈប់រថយន្ត​មួយ​គ្រឿង នៅ​តាម​ផ្លូវថ្នល់​មួយ​រវាង​ក្រុង​ODESSA​និង​ក្រុង​MIDLAND​ជិតខាង តែ​អ្នក​បើក​បាន​តម្រង់​កាំភ្លើង​តាម​កញ្ចក់​បង្អួច​រថយន្ត ហើយ​បាញ់​ជា​ច្រើន​គ្រាប់​មក​លើ​កង​ល្បាត​របស់​ប៉ូលិស​។

ដំបូង​ប៉ូលិស​ម្នាក់​រង​របួស ហើយ​ខ្មាន់កាំភ្លើង​អាច​រត់គេច​តែ​បន្ដ​បាញ់ប្រហារ​មិន​រើសមុខ លើ​បណ្ដាជន​ស្លូតត្រង់​ពិសេស​បាញ់​លើ​រថយន្ត​ច្រើន​គ្រឿង​។ ខ្មាន់កាំភ្លើង​បន្ទាប់​មក​ត្រូវ​ស្លាប់​ក្នុង​ការ​បាញ់​តតាំង​គ្នា​ជាមួយ​ប៉ូលិស​។ មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នោះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ