ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ចិត្ត​! កិន​ខ្ទេច​ក្បាលមនុស្ស​យ៉ាង​សាហា.វ​លើ​ផ្លូវជាតិ​លេខ​១

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​រអិល​ដួល​ខ្លួនឯង ហើយ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​បែកក្បាល​ចេញ​ខួរ​ស្លាប់ កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​រអិល​ដួល​ខ្លួនឯង ហើយ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កិន​បែកក្បាល​ចេញ​ខួរ​ស្លាប់ កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩​ស្ថិត​ក្នុងភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ថឿ​ង វ៉ាង អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ​(​កម្ពុជា​ក្រោម​) មុខរបរ​ជា​កម្មករ​ឡឥដ្ឋ​ស័​ក្ត​ពីរ មិន​ទាន់​ដឹង​មានស្រុក​កំណើត​នៅ​ខេត្ត​ណា​នោះ​ទេ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-5349 (​បាន​ស្លាប់​នៅ​នឹង​កន្លែង​) ។

បើ​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង (​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​) បាន​ន័យ​ថា ចេញពី​កន្លែងធ្វើការ​បំណង​ទៅ​លេង​ផ្ទះ​របស់​បងប្អូន​នៅ​ឯ​ឃុំ​បន្ទាយដែក លុះ​បើក​ម៉ូតូ​ទៅ​ដល់​ត្រង់​ចំណុច​ខាងលើ​ក៏​ជួប​គ្រោះ​អកុសល​រអិល​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​ខ្ទាត់​ម៉ូតូ​ទៅ​ចិញ្ចើម​ផ្លូវ រីឯ​មនុស្ស​បោក​មក​លើ​ថ្នល់ជាតិ​ត្រូវ​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​ស្រប​ទិស​គ្នា​មក​ពីក្រោយ​ជាន់​ហ្វ្រាំង​មិន​ទាន់ បណ្តាល​អោយ​កិន​ជន​រង​គ្រោះ​ចំ​ក្បាល​បែកចេញ​ខួរ​ស្លាប់​តែ​ម្តង ។

បន្ទាប់​មក​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់ មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ។ ក្រោយមក​កម្លាំង​នគរបាល​ជំនាញ​ស្រុក​កៀនស្វាយ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដឹក​តាម​រថយន្ត​សា​មុ​យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​យក​មក​រក្ស​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ