ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ឡើង​លិច​ទឹក​អស់ហើយ​នៅ​ខេត្ត​ខេត្តរតនគិរី

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​គំហុក បណ្តាល​ឱ្យ​តំបន់​មួយ​ចំនួន​តាម​ជ្រោះ​អូរ​ជ្រលង​ភ្នំ​មានការ​លិចលង់​រង​ផល​ប៉ះពាល់ និង​បង្ក​ឱ្យ​សត្វពាហនៈ​រង​គ្រោះ​មាន​គោ​ចំនួន​៣​ក្បាល​បាន​លង់ទឹក​ងាប់​ផង​ដែរ នៅ​ក្នុង​ទីរួមខេត្ត និង​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត ។ ការ​លិចលង់​បណ្តាល​ឱ្យ​មាន​សត្វ​គោ​៣​ក្បាល​លង់ទឹក​ងាប់​នោះ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កម្រិត…

ខេត្តរតនគិរី ៖ ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​គំហុក បណ្តាល​ឱ្យ​តំបន់​មួយ​ចំនួន​តាម​ជ្រោះ​អូរ​ជ្រលង​ភ្នំ​មានការ​លិចលង់​រង​ផល​ប៉ះពាល់ និង​បង្ក​ឱ្យ​សត្វពាហនៈ​រង​គ្រោះ​មាន​គោ​ចំនួន​៣​ក្បាល​បាន​លង់ទឹក​ងាប់​ផង​ដែរ នៅ​ក្នុង​ទីរួមខេត្ត និង​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត ។ ការ​លិចលង់​បណ្តាល​ឱ្យ​មាន​សត្វ​គោ​៣​ក្បាល​លង់ទឹក​ងាប់​នោះ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កម្រិត ២១១​មី​លី​ម៉ែត្រ ចាប់ពី​ម៉ោង​១២.០០​នាទី​យប់​រហូត​ដល់​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០៩ បណ្តាល​ឱ្យ​មាន​ធ្លាក់​ទឹកជំនន់​យ៉ាង​ខ្លាំង នៅ​តាម​ជ្រោះ​អូរ​ចាស់​ៗ​រួម​មាន​អូក​ន្តឹ​ល​សង្កាត់​បឹង​កន្សែង​.​អូរ​កាញ​ហូរ​ធ្លាក់​រហូត​ដល់​អូរ​កា​ទៀង សង្កាត់​កាចា​ញ ក្រុង​បាន​លុង និង​ដល់​អូរ​ទទឹង​ឃុំ​ល្បាំ​ង​មួយ​ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

ក្នុង​ហេតុការណ៍​នោះ​មាន​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ប៉ះពាល់​ពលរដ្ឋ​ជាក់ស្តែង​ចំនួន​២៩៦​គ្រួសារ លិច​ផ្ទៃដី​ស្រែ​ចម្ការ​ផ្ទះសម្បែង ជ្រូក មាន់ ទា គោ ក្របី​មួយ បាក់​បង្គោល​ភ្លើង និង​លិច​កាត់​ផ្លូវជាតិ​លេខ​៧៦ ពី​បាន​លុង​ទៅ​ស្រុក​លំ​ផាត់​ចំនួន​០២​កន្លែង​ផង​ដែរ ។

ប្រភព​បានឱ្យ​ដឹង​ថា ក្នុង​នោ​មាន​សត្វ​គោ​ចំនួន​៣​ក្បាល​បាន​លង់ទឹក​ងាប់​ដោយសារ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ល្បាំ​ង​គាត់​យក​គោ​ចង​ទុក​នៅផ្ទះ​ចំការ​ស្វាយចន្ទី​ទំនាប​ជិត​ក្បែរ​មាត់​អូរ​ហើយ​ក៏​ត្រូវ​រង​នៅ​ទឹក​ជន់​លិច​គំហុក​ខ្លាំង​មក​ចំ​តែ​ម្តង ។

ក្នុង​នៅ​លោក ថង សា​វុន អភិបាលខេត្ត​រតនគិរី​បាន​ចុះ​អន្តរាគមន៍ និង​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ល្បាំ​ង​១ និង​ឃុំ​បា​តាង ស្រុក​លំ​ផាត់ ហើយ​អាជ្ញាធរ​ក៏​បាន​សង្គ្រោះ​ពលរដ្ឋ​០៣​នាក់​ដែល​ជាប់​នៅ​លើដំបូល​ផ្ទះ​ដែល​ទឹក​លិច​មិន​អាច​ឆ្លង​រក​ទីទួល​សុវត្ថិភាព​បាន ។ ហើយ​ឯក​លោក​អភិបាលខេត្ត​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​គ្រប់​រូបភាព​ផង​ដែរ ។

ថែម​ទាំង​បាន​ណែនាំ​ដល់​ពលរដ្ឋ​ត្រូវ​ស្វែងរក​ទីទួល​សុវត្ថិភាព និង​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ស្រប​ពេល​ដែល​មេឃ​នៅ​តែ​បន្ត​ធ្លាក់​ភ្លៀងរលឹម​ដែល​ស្ថានភាព​ជំនន់​ពេល​ឡើង​លឿន ស្រក​ចុះ​ក៏​លឿន​នោះ​៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ