ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត ! បុរស​ម្នាក់​រៀប​ការ​ជាមួយ​សព​គូ​ដណ្តឹង​ដែល​បាន​ស្លា.ប់​១​ខែ​មុន​ថ្ងៃ​រៀប​ការ

4 ឆ្នាំ មុន

បុរស​ជនជាតិ​វៀតណាម​ម្នាក់​គ្រោង​រៀប​ការ​ជាមួយ​គូ​ដណ្តឹង​របស់​គាត់​នៅ​ខែ​ក្រោយ ប៉ុន្តែ​ដោយសារ​តែ​នាង​បាន​ស្លាប់​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ខំ​ឱ្យ​គាត់​រៀបចំ​ពិធី​ដ៏​ខូចចិត្ត​មួយ​នៅ​ថ្ងៃ​បុណ្យសព​របស់​នាង ។ យោង​តាម​សារព័ត៌មាន Nguoi Dua Tin តាម​រយៈ World of…

បុរស​ជនជាតិ​វៀតណាម​ម្នាក់​គ្រោង​រៀប​ការ​ជាមួយ​គូ​ដណ្តឹង​របស់​គាត់​នៅ​ខែ​ក្រោយ ប៉ុន្តែ​ដោយសារ​តែ​នាង​បាន​ស្លាប់​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ខំ​ឱ្យ​គាត់​រៀបចំ​ពិធី​ដ៏​ខូចចិត្ត​មួយ​នៅ​ថ្ងៃ​បុណ្យសព​របស់​នាង ។

យោង​តាម​សារព័ត៌មាន Nguoi Dua Tin តាម​រយៈ World of Buzz បានឱ្យ​ដឹង​ថា លោក Dang Thien An និង​គូ​ដណ្តឹង​របស់​គាត់​ដែល​មាន​អាយុ​២៥​ឆ្នាំ បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ហើយ​បាន​រៀបចំ​ផែនការ​រៀប​អាពាហ៍ពិពាហ៍​រួច​ហើយ គឺ​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ។ ហើយ​ស្ត្រី​ជា​គូ​ដណ្តឹង​បាន​សម្រេចចិត្ត​ត្រឡប់​ទៅ​ផ្ទះ​នៅ​ប្រទេស​វៀតណាម​វិញ ដើម្បី​រៀបចំ​ឱ្យ​មាន​ពិធី​មង្គលការ​របស់​ពួក​គេ ។

កាលពី​ថ្ងៃ​ទី​២៥ ខែសីហា​នេះ នៅ​ពេល​ដែល​នាង​កំពុង​តែ​ជិះ​ម៉ូតូ ស្រាប់តែ​ប្រទះ​ឃើញ​គ្រលុក​ដ៏​ធំ​មួយ​ដែល​មានទឹក​ដក់​នៅ​លើ​ផ្លូវ Cu Chi ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ។ នាង​បាន​ព្យាយាម​ចាប់​ហ្វ្រាំង និង​គេច​ចេញពី​គ្រលុក​នោះ ប៉ុន្តែ​ស្រាប់តែ​មាន​រថយន្ត​បើក​ពីមុខ​បាន​បុក​ម៉ូតូ​ដែល​នាង​កំពុង​ជិះ ។ ក្រុម​គ្រួសារ​របស់​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ជូនដំណឹង​ភ្លាម​ៗ តែ​ជា​អកុសល​នាង​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ទៅ​ហើយ ។

លោក Dang បន្ទាប់​ពី​គាត់​បានឃើញ​វី​ដេ​អូ​ផ្សាយ​ផ្ទាល់​ពី​អ្វី​ដែល​បាន​កើតឡើង ដោយ​គាត់​កត់សម្គាល់​ឃើញ​ថា រាង​កាយ​មើលទៅ​ស្រ​ដៀង​នឹង​គូ​ដណ្តឹង​របស់​លោក​នោះ គឺ​ភ្លាម​ៗ​នោះ​លោក​បាន​សួរ​ទៅ​កាន់​អ្នក​ដែល​បាន​ចុះ​ផ្សាយ​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​គ្រោះថ្នាក់​នេះ ។ បន្ទាប់​ពី​ការ​សង្ស័យ​របស់​គាត់​ត្រូវ​បាន​បញ្ជាក់​លោក Dang បាន​កក់​ជើងហោះហើរ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​ភ្លាម​ៗ​ហើយ​បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដោយ​មាន​ន័យ​ថា «​ពិធី​មង្គលការ​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​១០​យប់​នេះ​ជំនួស​វិញ ។ សង្ឃឹមថា​អ្នក​ទាំងអស់​គ្នា​អាច​ទុក​ពេល​ខ្លះ​សម្រាប់​ពិធី​មង្គលការ​របស់​យើង មុន​ពេល​ខ្ញុំ​លា​ប្រពន្ធ​ខ្ញុំ​» ។

មាន​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចូលរួម​រំលែក​ទុក្ខ​នៅ​លើ​ផ្ទាំង​រូបភាព​ដែល​ត្រូវ​បាន Post ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ និង​មិត្តភក្តិ​បាន​ជួបជុំ​គ្នា​សម្រាប់​ពិធី​ខូចចិត្ត​នេះ ។
ពេល​លុតជង្គង់​នៅ​ពីមុខ​មឈូស​របស់​នាង​លោក Dang បាន​យក​ភួងផ្កា និង​ប្រអប់​គ្រឿងអលង្ការ​មួយ​ដែល​មាន​ចិញ្ចៀន​រៀប​ការ​របស់​ពួក​គេ ។ លោក​បាន​និយាយ​ថា ដំបូង​ឡើយ​ខ្ញុំ​មាន​គម្រោង​ច្រៀង​ជូន​អ្នក​ក្នុង​ពិធី​មង្គលការ​របស់​យើង ប៉ុន្តែ​ខ្ញុំ​អាច​ច្រៀង​បាន​តែ​ពេល​នេះ​ប៉ុណ្ណោះ ។ ខ្ញុំ​ចង់​រៀបចំ​ពិធី​មង្គលការ​ជាមួយ​អ្នក​ឥឡូវនេះ ។

លោក Dang បាន​និយាយ​ថា «​ភរិយា​របស់ខ្ញុំ គឺជា​មនុស្ស​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប​ហើយ​ខ្ញុំ​នឹង​ព្យាយាម​អស់ពី​សមត្ថភាព ដើម្បី​រស់នៅ​ដោយ​គ្មាន​នាង​»​។ «​នាង​បាន​ប្រាប់​ខ្ញុំ​ថា នាង​ស្រឡាញ់​ខ្សែ​.​ក​តូច​មួយ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា នាង​គ្រាន់តែ​និយាយ​ប៉ុណ្ណោះ ដោយសារ​តែ​នាង​មិន​ចង់ឱ្យ​ខ្ញុំ​ខ្ជះខ្ជាយ​លុយ​លើ​នាង ។ ខ្ញុំ​តែងតែ​ខិតខំ​ផ្តល់​ឱ្យ​នាង​នូវ​អ្វី​គ្រប់យ៉ាង​ដែល​នាង​ចង់បាន​ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ ។ Dang បាន​និយាយ​ដូច្នេះ​នៅ​ពេល​គាត់​ដាក់​ខ្សែ​.​ក ដែល​គាត់​បាន​ទិញ​នៅ​ក្បែរ​រូបថត​របស់​គូ​ដណ្តឹង ។ លោក​បន្ត​ថា មិន​អី​ទេ​អ្នក​ទៅ​ឋានសួគ៌​ជា​មុន ហើយ​រង់ចាំ​ខ្ញុំ ខ្ញុំ​នឹង​ទៅ​ជា​ក្រោយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ប្រភព៖ Nextshark

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ