ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខាជីវិតអត់ទៀងមែន…ស្តែងនេះ ធ្វើឱ្យ​ម្នាក់ៗ​នឹកស្មានមិនដល់

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់​​ទី​៣១ ​សីហា ​នេះ ភ្ញាក់ផ្អើល​ដោយសារ​បុរសម្នាក់​បានដួលស្លាប់ដោយសារ​កើតខ្យល់គរភ្លាមៗ ដោយគ្មាន​អ្នកណាអាច​ជ​ួយ​សង្គ្រោះ​​ជីវិតគាត់​ទាន់​ពេល ធ្វើឱ្យ​ម្នាក់ៗនឹកស្មានមិនដល់​សោះ…

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់​​ទី​៣១ ​សីហា ​នេះ ភ្ញាក់ផ្អើល​ដោយសារ​បុរសម្នាក់​បានដួលស្លាប់ដោយសារ​កើតខ្យល់គរភ្លាមៗ ដោយគ្មាន​អ្នកណាអាច​ជ​ួយ​សង្គ្រោះ​​ជីវិតគាត់​ទាន់​ពេល ធ្វើឱ្យ​ម្នាក់ៗនឹកស្មានមិនដល់​សោះ ។

សេចក្តីរាយការណ៍បន្តថា ​ជន​រង​គ្រោះ​ខាងលើ​ ឈ្មោះ ឡូត សិន​ដា ភេទប្រុស អាយុ២៨ឆ្នាំ ​​ជា​អ្នកលក់​កាហ្វេ​តាម​ម៉ូតូ មានស្រុក​កំណើតភូមិ កោះ​គោ ឃុំមាន​ជ័យ ស្រុកស្រី​សន្ធរ ខេត្តកំពង់ចាម មាន​ទីលំនៅ​​​ក្នុង​ភូមិផ្សារ​ស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។

តាម​ការ​​ឱ្យដឹងពីពលរដ្ឋ​នៅក្បែរ​​កន្លែង​កើតហេតុ​ថា ជន​រង​គ្រោះ​​មក​​លក់​កា​ហ្វេ​តាម​ម៉ូតូនៅទីនេះ​ជា រៀង​រាល់ថ្ងៃ​។ លុះនៅម៉ោងកើតហេតុ ជន​រង​គ្រោះ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែបាន​ចូល​ទិញ​បន្លែត្រួយ​ននោង​នៅ​ផ្ទះ​ឈ្មោះហឹ​ម ពន្លូក រួច​ក៏​និយាយ​លេង​ជាមួយ​ម្ចាស់ផ្ទះ​មួយភ្លែត​ក៏​ងងឹតមុខ​ដួល​មួយ​រំពេច ត្រូវ​អ្នក​ជិត​ខាង​រួម​ទាំង​ម្ចាស់ផ្ទះ​​​ធ្វើការ​ជួយ​សង្គ្រោះភ្លាមៗ ​តែ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ហើយ ។ (សម្រួល​ដោយ៖ ស្រីណា​)​

អត្ថបទសរសេរ ដោយ