រាជធានីភ្នំពេញ ៖ បុរសជាកូនប្រុសពៅខឹងឪពុកបង្កើត យកប្រពន្ធមួយទៀតមករស់នៅជាមួយគ្នា ខណៈ ម្តាយទើបតែស្លាប់បាន៣ខែប៉ុណ្ណោះ ហើយបានខឹងស្ត្រីម្តាយចុងនោះចាក់ឆ្នោត ផ្ទុះកំហឹងយកសាំងចាក់បម្រុងដុតផ្ទះចោល ប៉ុន្តែត្រូវសមត្ថកិច្ចមកអន្តរាគមន៍ទាន់ពេល ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៣០ សីហា ស្ថិតតាមបណ្តោយផ្លូវ80 នៅចំណុចក្រោយមន្ទីរពេទ្យកាល់
ម៉ែត មុខអគារបេះដូង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពថា មុនពេលកើតហេតុគេ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះ បានស្រែកឡូឡានិងទាញទ្វារ ផ្ទះប៉ើងខ្ចាត់ខ្ចាយ រួចយកសាំងដែលលក់នៅក្នុងផ្ទះយកមកចាក់ពេញមុខផ្ទះបំរុងនឹងដុត តែភ្លាមៗនោះបានប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ចុះមកដល់ទីតាំងខាងលើ ដើម្បីអន្តរាគមន៍ទើបបុរសខាងលើនោះមិនហ៊ានដុតទេ ។
បើតាមសំដីបុរសជាកូនពៅ មានឈ្មោះ អ៊ុន សុខខេង អាយុ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរៀបរាប់អោយដឹងថា តាំងពីម្តាយបង្កើតខ្លួនស្លាប់ចោលរយៈពេលជាង៣ខែ ឪពុកគាត់បានយកប្រពន្ធក្រោយមករស់នៅជាមួយ ហើយប្រពន្ធក្រោយគាត់នោះមិនបានជួយរកស៊ីអីនោះទេគិតតែចាក់ឆ្នោតនឹងលួចតេទូរស័ព្ទដៃទៅប្តីចាស់គាត់ទៀត ទើបគាត់ខឹងក៏ចាក់សាំងគំរាមឪពុក ដើម្បីឱ្យគាត់លក់ផ្ទះ ដើម្បីចែកព្រទ្យសម្បត្តិគ្នាតែម្តង ហើយឪពុកគាត់មិនចង់លក់ ដោយសារតែប្រពន្ធចុងគាត់នៅជាមួយ ហើយយកកូន២-៣នាក់របស់ប្រពន្ធក្រោយនេះ មកនៅជាមួយទៀត។
បើតាមបុរសជាឪពុកបានស្រែកពីលើផ្ទះនៅជាន់ទីមួយឲ្យដឹងថា ពីមុនមក កូនប្រុសនិងប្រពន្ធក្រោយនេះត្រូវគ្នាទេ ហើយកូនប្រុសគាត់ ហៅម្តាយក្រោយសុទ្ធតែម៉ែទៀតផង តែដឹងមិនថាមានរឿងអី បានជាថ្ងៃ នេះ កូនប្រុសគាត់ផឹកស្រាស្រវឹង ហើយរករឿងប្រពន្ធរបស់គាត់ ដោយចោទប្រកាន់ថា ប្រពន្ធគាត់ចាក់ឆ្នោតនិងទូរស័ព្ទទៅប្តីដើមរបស់គេទៅវិញ ទាំងប្តីដើមរបស់គេមានសតិមិនប្រក្រតីទៅហើយនោះ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប្រាប់ថា ចាំថ្ងៃស្អែកចាំទៅសម្រប់សម្រួលគ្នាជាបន្តទៀតនៅប៉ុស្តិ៍នគរបាលស្រះចក ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ