ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុឹង និមល ប្រកាស​ជំហរ​ទទួលយក​ការ​ប្តឹង​ពី​អ្នក​សារព័ត៌មាន​មួយ​រូប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​នាង អ៊ឹ​ង និមល បាន​ប្រកាស​ជំហរ​ទទួលយក​ការ​ប្តឹង​ពី​អ្នក​សារ ព័ត៌មាន​មួយ​រូប ជុំវិញ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​អ​ចេតនា​មួយ ដែល​បាន​កើតឡើង​កាលពី​រាត្រី​ឆ្លង​ចូល​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​នាង អ៊ឹ​ង និមល បាន​ប្រកាស​ជំហរ​ទទួលយក​ការ​ប្តឹង​ពី​អ្នក​សារ ព័ត៌មាន​មួយ​រូប ជុំវិញ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​អ​ចេតនា​មួយ ដែល​បាន​កើតឡើង​កាលពី​រាត្រី​ឆ្លង​ចូល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុង​បុរី​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

តារា​សម្តែង​រូប​នេះ​បាន​អះអាង​ថា ខ្លួន​នឹង​ទទួលយក​ការ​ប្តឹង​ពី​អ្នក​សារព័ត៌មាន​ដែល​ជា​ជន​រង​គ្រោះ​ដោយសារ​រថយន្ត​របស់​នាង​បាន​ប៉ះ​ធ្វើ​ឲ្យ​ខូចខាត​របង​ផ្ទះ​របស់​គាត់ ក្រោយ​កើត​មាន​ឧប្បទ្ទវហេតុ​ដោយ​អ​ចេតនា ។

អ៊ឹ​ង និមល បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ខ្ញុំ​នឹង​ម្ចាស់​ឡាន គឺ​សម្រួល​គ្នា​រួច​ហើយ តែ​នៅឡើយ​បង​ម្ចាស់​របង​គាត់​យក​លេខ​ផ្ទះ​ខ្ញុំ​មក​ផុស ទាំង​ខ្ញុំ​មិន​ទាន់​បាន​ថា មិន​សង​សំណង​ទៅ​គាត់ ។ នាង​បញ្ជាក់​ថា បើ​គាត់​ប្ដឹង​ខ្ញុំ ខ្ញុំ​ក៏​ទទួល ព្រោះ​ខ្ញុំ​ក៏​មិនដឹង​ថា គាត់​ប្តឹង​ខ្ញុំ​ពី​បទ​អ្វី? ខ្ញុំ​ស្វាគមន៍​​ជា​និច្ច​ព្រោះ​ខ្ញុំ​ខុស ខ្ញុំ​ក៏​ទទួល​សង​តែ​គាត់​ជា​អ្នក​យក​លេខ​ឡាន លេខ​ផ្ទះ​របស់ខ្ញុំ​មក​ផុស​ជា​សាធារណៈ តើ​មានច្បាប់​ដែរ​ទេ? ដែល​ឡាន​បង្កហេតុ តែ​បែរជា​យក​លេខ​ផ្ទះ​គេ​មក​ផុស ហើយ​បំ​ភ្លើ​ស​ថា បងប្រុស​ខ្ញុំ​ប្រកែក​មិន​សង​របង​គាត់ ។

ក្នុង​នាម​គាត់​ជា​អ្នកកាសែត​មួយ​រូប​ដែរ ខ្ញុំ​អត់​មានអី​និយាយ​ទេ បើ​គាត់​ចង់​ប្តឹង​ខ្ញុំ​ចាំ​គាត់ ។ ខ្ញុំ​ដើរ​តាម​គាត់ បើ​ចប់​ខ្ញុំ​ក៏​ចប់ តែបើ​គាត់​មិន​ព្រម​ចប់​ខ្ញុំ​ក៏​កំដរ​គាត់ ។

គួ​រំឭក​ថា តារា​សម្តែង អ៊ឹ​ង និមល បាន​បើករថយន្ត​ម៉ាក Highlander របស់​ខ្លួន​ពាក់​ស្លាក​លេខ 2AM.8395 ទៅ​បុក​រថយន្ត​របស់​អ្នក​ជិតខាង​មួយ​គ្រឿង​ម៉ាក Pruise ពណ៌​ទឹកប្រាក់ បណ្ដាល​ឲ្យ​ខូចខាត​កង់​ខាងក្រោយ​ផ្នែក​ខាងឆ្វេង ។ ឧប្បត្តិហេតុ​នោះ ក៏​បាន​បណ្ដាល​ឲ្យ​ខូចខាត​ដល់​របង​ផ្ទះ​លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា ដែល​ជា​អ្នក​សារព័ត៌មាន​មួយ​រូប ដែល​នៅផ្ទះ​ជាប់​គ្នា​នឹង​ផ្ទះ​របស់​នាង​ផង​ដែរ ។

ក្រោយ​ហេតុការណ៍ អ៊ឹ​ង និមល បាន​អះអាង​ថា ហេតុការណ៍​កើតឡើង​ដោយសារ​តែ​នាង ងោក​មួយភាំង តែ​នាង​បាន​ទទួលស្គាល់​កំហុស និង​បាន​ធ្វើការ​សុំ​ទោស​ទៅ​ដល់​ម្ចាស់ទ្រព្យ​ដែល​រង​ការ​ប៉ះទង្គិច​នោះ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ នាង​ក៏​ធានា​ចេញ​សំណង​ទៅ​លើ​ការ​ខូចខាត​ផង​ដែរ នៅ​ក្នុង​ការ​ជួប​សម្រុះសម្រួល​គ្នា​ភ្លាម​ៗ បន្ទាប់​ពី​កើតហេតុ ។ ប៉ុន្តែ​រំលង​បាន​មួយ​ថ្ងៃ​តារា​រូប​នេះ​បាន​សម្រេច​ថា មិន​សង​លើ​ការ​ខូចខាត​របង​ផ្ទះ​របស់​អ្នក​សារព័ត៌មាន​ឡើយ ជា​ថ្នូរ​នឹង​អ្វី​ដែល​លោក​បាន​យក​លេខ​ផ្ទះ​របស់​នាង​ទៅ​បង្ហោះ​ដោយ​មិន​មានការ​យល់ព្រម​ពី​នាង ។

ទាក់ទង​ទៅ​នឹង​ការ​លើក​ឡើង​ខាងលើ​របស់ អ៊ឹ​ង និមល នា​ពេល​នេះ​លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា លោក​ចង់​ឲ្យ​ច្បាប់​ធ្វើការ​លើ​រឿង​នេះ ដោយ​លោក​លើក​ហេតុផល​ថា និមល បាន​និយាយ​ប៉ះពាល់​ទៅ​ដល់​លោក ដល់​អ្នក​មានគុណ​របស់​លោក នៅ​ក្នុង​វី​ដេ​អូ Live របស់​នាង ដោយ​មាន​ប្រើ​ដល់​ទៅ​ពាក្យ «​អា​» ថែម​ទៀត ។ ដូច្នេះ​ហើយ​លោក​ស្នើ​ឲ្យ​ភាគី​តារា​ស្រី ធ្វើ​វី​ដេ​អូ​សុំ​ទោស ហើយ​លោក​ក៏​នឹង​រង់ចាំ​មើល​ទៀត ប្រសិនបើ​មានការ​ចេញ​មក​អធិប្បាយ​ណាមួយ​ដែល​ធ្វើ​ប៉ះពាល់​ដល់​លោក​ថែម​ទៀត លោក​នឹង​ធ្វើ​ទៅ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ