ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ធំ​ៗ​បង្រៀន​កូន​ៗ​ពី​លុយ​យ៉ាងដូចម្តេច​ខ្លះ?

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​គិត​ថា មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក​មិន​ដែល​ព្រួយបារម្ភ​ពី​រឿង​លុយ​ឡើយ ប៉ុន្តែ​អ្នកជំនាញ​ដែល​ជួយ​គ្រប់គ្រង​លុយ​បុគ្គល​ទាំងនោះ​ប្រាប់​មក​ថា អ្នក​គិត​ខុស​ហើយ ។ ផ្ទុយ​មក​វិញ វា​ជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ព្រោះតែ​សម្ពាធ​ក្នុង​ការ​រក្សាទ្រព្យ​ដែល​បាន​បន្សល់​ទុក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ជាដើម ។ ដើម្បី​ទប់ទល់​នឹង​កង្វល់​ទាំងនោះ​គ្រួសារ​ដែល​មាន​ស្តុកស្តម្ភ​ជា​ច្រើន​តែងតែ​បង្រៀន​កូន​ៗ​ពី​លុយ​ដែល​អាច​ជួយ​រក្សាទ្រព្យ​សម្បត្តិ​គ្រួសារ និង​ជួយ​ឲ្យ​គ្រួសារ​កាន់តែ​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​មុន​ជាដើម…

អ្នក​ប្រហែលជា​គិត​ថា មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក​មិន​ដែល​ព្រួយបារម្ភ​ពី​រឿង​លុយ​ឡើយ ប៉ុន្តែ​អ្នកជំនាញ​ដែល​ជួយ​គ្រប់គ្រង​លុយ​បុគ្គល​ទាំងនោះ​ប្រាប់​មក​ថា អ្នក​គិត​ខុស​ហើយ ។ ផ្ទុយ​មក​វិញ វា​ជា​រឿង​ដ៏​សំខាន់​មួយ​សម្រាប់​គ្រួសារ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ព្រោះតែ​សម្ពាធ​ក្នុង​ការ​រក្សាទ្រព្យ​ដែល​បាន​បន្សល់​ទុក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ជាដើម ។

ដើម្បី​ទប់ទល់​នឹង​កង្វល់​ទាំងនោះ​គ្រួសារ​ដែល​មាន​ស្តុកស្តម្ភ​ជា​ច្រើន​តែងតែ​បង្រៀន​កូន​ៗ​ពី​លុយ​ដែល​អាច​ជួយ​រក្សាទ្រព្យ​សម្បត្តិ​គ្រួសារ និង​ជួយ​ឲ្យ​គ្រួសារ​កាន់តែ​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​មុន​ជាដើម ។ ខាងក្រោម​នេះ គឺជា​ជំហាន​ទាំង​៤​ដែល​ពួក​គេ​ប្រើប្រាស់ ដើម្បី​សម្រេច​គោលដៅ​នេះ ៖ ១. ចាប់ផ្តើម​ពី​ការ​បណ្តុះ​គំនិត ៖ អ្នកស្រី Judy Spalthoff ដែល​ជានា​យក​ប្រតិបត្តិ និង​ប្រធាន​ទីប្រឹក្សា​នៅ UBS បាន​ឲ្យ​ដឹង​ថា គំនិត​ដែល​ឪពុក​ម្តាយ​គួរតែ​បណ្តុះ​សម្រាប់​កូន​ៗ គឺ​តម្លៃ​ខ្លួន​របស់​អ្នក និង​គ្រួសារ​អ្នក​មិន​អាស្រ័យ​លើ​ចំនួន​លុយ​ក្នុង​គណនី​របស់​អ្នក​ទេ ។ សម្រាប់​មហាសេដ្ឋី​ធំ​ៗ ពេល​ខ្លះ​ពួក​គេ​មិន​ប្រាប់​ពី​ទ្រព្យសម្បត្តិ​ដែល​ពួក​គេ​មាន​ដល់​កូន​ៗ​រ​ហួត​ដល់​ពេល​ពួក​គេ​គិត​ថា​ស័​ក្កិ​សមជា​ដើម​ដើម្បី​ជៀសវាង​ធ្វើ​ឲ្យ​កូន​ៗ​មិន​មាន​គោលដៅ​ក្នុង​ជីវិត​ព្រោះ​ពួក​គេ​គិត​ថា​ពួក​គេ​មាន​គ្រប់សព្វ​អស់​ទៅ​ហើយ ។

២. ឱ្យ​កូន​ៗ​ធ្វើការ​៖ កូន​ៗ​ដែល​មក​ពី​គ្រួសារ​ជោគជ័យ​ត្រូវ​តែ​មានឱកាស​បរាជ័យ​ដែរ ។ មាន​ន័យ​ថា​ពួក​គេ​មិន​គួរ​មាន​ផ្លូវ​កាត់​ក្នុង​ជីវិត​ទេ មិន​ថា​ក្នុង​សាលារៀន ឬ​នៅផ្ទះ​ឡើយ ។ វា​ក៏​មាន​ន័យ​ថា កូន​ៗ​ត្រូវ​ដឹង​ពី​តម្លៃ​នៃ​លុយ​ដែល​រកបាន​មក​បើ​ទោះជា​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ក៏​ដោយ ។

៣. ព្រមព្រៀង​គ្នា​លើ​យុទ្ធសាស្ត្រ​ប្រចាំ​គ្រួសារ​មួយ​៖ ការ​ដឹង​ប្រភព​ចំណូល​គ្រួសារ​គឺជា​កត្តា​សំខាន់​ក្នុង​ការ​រក្សាទ្រព្យ​សម្បត្តិ​គ្រួសារ ។ ការ​និយាយ​ពី​ប្រវត្តិសាស្ត្រ​គ្រួសារ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ប្រាប់​ដល់​កូន​ៗ​ជា​យុទ្ធសាស្ត្រ​ល្អ​ក្នុង​ការ​ជួយ​ឲ្យ​ពួក​គេ​យល់​ដឹង​ពី​គោលដៅ​ប្រចាំ​គ្រួសារ​ជាដើម និង​ជួយ​ឲ្យ​ពួក​គេ​កាន់តែ​មាន​មហិច្ឆតា​ក្នុង​ការ​សម្រេច​គោលដៅ​ទាំងនោះ ។

៤. សប្បុរសធម៌​៖ ប្រាកដ​ណាស់ គ្រួសារ​ដែល​មានទ្រព្យ​ស្តុកស្តម្ភ​ជា​ច្រើន​មានការ​រិះ​លុយ ប៉ុន្តែ​ពួក​គេ​មិន​តែងតែ​ជៀសវាង​អំពើ​សប្បុរសធម៌​ទេ ។ ការ​បណ្តុះ​គំនិត​សប្បុរសធម៌​ជួយ​ឲ្យ​កូន​ៗ​យល់​ដឹង​ថា ជីវិត​មិន​អាស្រ័យ​តែ​លើ​ភាព​ជោគជ័យ​របស់​មនុស្ស​ម្នាក់​ទេ ហើយ​អ្វី​ដែល​ពួក​គេ​ធ្វើ​ដើម្បី​ពិភពលោក​នឹង​ត្រលប់​មក​ពួក​គេ​វិញ​ទ្វេ​ដង​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ