ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​រក្សា​ទុក​ទាហាន​៨៦០០​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ការ​ចរចា​រវាង​សហរដ្ឋអាមេរិក​និង​ពួក​តា​លី​បង់ បាន​ឈាន​ចូល​ដល់​ខ្សែបន្ទាត់​ចុង​ក្រោយ​ហើយដោយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩​សីហា​ថា ក្នុង​ករណី​មាន​កិច្ចព្រមព្រៀង​មួយ នោះ​ទាហាន​អា​មេ​រិ​ក​៨៦០០​នាក់ នឹង​ស្ថិត​ក្នុង​គ្រា​ដំបូង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន តែ​លោក​ពុំ​បាន​រៀបរាប់​ពី​ភាព​លម្អិត​នៃ​វត្តមាន​កង​ទាហាន​ទាំងនោះ​ក្នុង​រយៈពេល​យូរ​ប៉ុណ្ណា​ឡើយ​។ ក្នុង​បទ​សម្ភាសន៍​មួយ​ផ្សាយ​តាម​វិទ្យុ​របស់​FOX…

សហរដ្ឋអាមេរិក​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ការ​ចរចា​រវាង​សហរដ្ឋអាមេរិក​និង​ពួក​តា​លី​បង់ បាន​ឈាន​ចូល​ដល់​ខ្សែបន្ទាត់​ចុង​ក្រោយ​ហើយដោយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩​សីហា​ថា ក្នុង​ករណី​មាន​កិច្ចព្រមព្រៀង​មួយ នោះ​ទាហាន​អា​មេ​រិ​ក​៨៦០០​នាក់ នឹង​ស្ថិត​ក្នុង​គ្រា​ដំបូង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន តែ​លោក​ពុំ​បាន​រៀបរាប់​ពី​ភាព​លម្អិត​នៃ​វត្តមាន​កង​ទាហាន​ទាំងនោះ​ក្នុង​រយៈពេល​យូរ​ប៉ុណ្ណា​ឡើយ​។

ក្នុង​បទ​សម្ភាសន៍​មួយ​ផ្សាយ​តាម​វិទ្យុ​របស់​FOX NEWS​លោក​ត្រាំ​ថ្លែង​ថា គេ​នឹង​កាត់​បន្ថយ​ចំនួន​កង​ទាហាន​មក​នៅ​ត្រឹម​៨៦០០​នាក់ ហើយ​បន្ទាប់​ពី​នេះ គេ​នឹង​ចាំ​មើល​ថា​តើ​មាន​អ្វី​ទៀត​។ លោក​បន្ត​ថា​យើង​នឹង​ត្រូវ​មាន​វត្តមាន​បន្ត​ទៀត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ទាហាន​អា​មេ​រិ​ករ​វាង​ពី​១៣.០០០​ទៅ​១៤.០០០​នាក់ បច្ចុប្បន្ន​ដាក់​ពង្រាយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​កន្លែង​ដែល​អា​មេ​រិ​ក​ធ្វើ​អន្តរាគមន៍​ពី​ឆ្នាំ​២០០១​មក ដើម្បី​តាម​ប្រមាញ់ បណ្ដាញ​ជី​ហា​ដ​អាល់​កៃ​ដា ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា និង​កម្ចាត់​ពួក​តា​លី​បង់​ឲ្យ​ខ្ទាត​ចេញពី​អំណាច​។

ចាប់តាំងពី​ពេល​នោះ​មក ពួក​តា​លី​បង់​ក្លាយជា​ពួក​បះបោរ​ហើយ​អា​មេ​រិ​ក​បញ្ជូន​ទ័ព​មក​កាន់​ទីនោះ ដល់​ទៅ​៩៨.០០០​នាក់​ពេល​មានការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​ក្នុង​ឆ្នាំ​២០១១​។ មុន​បញ្ចប់​អាណត្តិ អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា សម្រេច​កាត់​បន្ថយ​វត្តមាន​យោធា​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន​៨៤០០​នាក់ គឺ​ប្រហាក់ប្រហែល​គ្នា​នឹង​ចំនួន​ទាហាន​ដែល​លោក​ត្រាំ​គ្រោង​រក្សា​ទុក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ