ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​សម្ងំ​ឆ្ងាញ់​ផង ស្រាប់តែវាក់​អើ​ភ្នែក​នៅ​ក​ញ្ចឹ​ង​.​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ក្នុង​ចំណោម​បក្សពួក​ចំនួន​៤​នាក់​ត្រូវ​បាន​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​៤ ហៅ​ផ្អេ​រ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ក្នុង​ចំណោម​បក្សពួក​ចំនួន​៤​នាក់​ត្រូវ​បាន​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​៤ ហៅ​ផ្អេ​រ ក្រុម​៣៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

ជនសង្ស័យ​ទី​១-​ឈ្មោះ ថា​ច់ វី ភេទ​ប្រុស អាយុ​61​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ​សំណង់​មិន​រៀបរយ ភូមិ​4 ផ្លូវ​434 ក្រុម​34 សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ធ្លាប់​ជាប់ពន្ធ​ធនាគារ​3​លើក​មក​ហើយពី​បទ​ជួញដូរ​គ្រឿងញៀន និង​ជនសង្ស័យ​ទី​២-​ឈ្មោះ មាស សុ​ឃាង ភេទ ប្រុស អាយុ​36​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​2 ខណ្ឌមានជ័យ មុខរបរ​រត់​កង់​បី ដកហូត​បាន​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GR-1094 មួយ​គ្រឿង និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

តាម​សម្តី​លោកនាយ​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​កង់​បី​ឥ​ណ្ឌ​ដឹក​គ្នា​ចូល​ទៅ​ផ្ទះ​កើតហេតុ​ដោយ​មានការ​សង្ស័យ​ទើប​ចូល​ទៅ​មើល​ស្រាប់តែ​ឃើញ​ពួក​គេ​កំពុង​ធ្វើ​សកម្មភាព​ជក់​ថ្នាំ​ញៀន​ទើប​ឃាត់​បាន​២​នាក់ ចំណែក​២​នាក់​ទៀត​គេចខ្លួន​បាត់ ។ ក្រោយ​ពេល​សាកសួរ​រួច​ហើយ​ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ