ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​កម្ពស់​ទឹក​នៅ​តំបន់​វ៉ា​រី​អគ្គី​ស​នី​ខ្ពស់​ជាង​៧៥​ម៉ែត្រ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ដោយ​ស្ថានភាព​នៃ​អាកាសធាតុ​សីតុណ្ហភាព​ទាប​២៤ អង្សារ​ខ្ពស់​៣០​អង្សារ ហើយ​មេឃ​កំពុង​ធ្លាប់​ភ្លៀង​ក្នុង​កម្រិត​មធ្យម​ទឹកទន្លេ​ទាំង​៤​បាន​ហក់​ឡើង​បន្តិច​ខណៈ​ទឹកទន្លេ​នៅ​តំបន់​វ៉ា​រី​អគ្គី​ស​នី​ឡើង​លើស​៧៥​ម៉ែត្រ​។ លោក ប៉ា​ង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា នា​ព្រឹក​ថ្ងៃ​ទី​៣០…

ខេត្តស្ទឹងត្រែង ៖ ដោយ​ស្ថានភាព​នៃ​អាកាសធាតុ​សីតុណ្ហភាព​ទាប​២៤ អង្សារ​ខ្ពស់​៣០​អង្សារ ហើយ​មេឃ​កំពុង​ធ្លាប់​ភ្លៀង​ក្នុង​កម្រិត​មធ្យម​ទឹកទន្លេ​ទាំង​៤​បាន​ហក់​ឡើង​បន្តិច​ខណៈ​ទឹកទន្លេ​នៅ​តំបន់​វ៉ា​រី​អគ្គី​ស​នី​ឡើង​លើស​៧៥​ម៉ែត្រ​។

លោក ប៉ា​ង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា នា​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១៩ កំពស់​ទឹកទន្លេ​មេគង្គ (​ប្រកាស​ប្រុង​ប្រយ័ត្ន​១០,៧០​ម៉ែត្រ​) ព្រឹក​នេះ​ទឹក​មាន​កម្ពស់​៨,២១​ម៉ែត្រ កាលពី​ល្ងាចម្សិលមិញ​ទឹក​មាន​កម្ពស់​៨,០៧​ម៉ែត្រ ឡើង​០,១៤​ម៉ែត្រ​។

លោក​បាន​បន្ត​ថា ស្ថានភាព​កំពស់​ទឹក​ទន្លេសេសាន​(​ប្រកាស​ប្រុង​ប្រយ័ត្ន​១០,៥០​ម៉ែត្រ​) ព្រឹក​នេះ​ទឹក​មាន​កម្ពស់​៥,៩៨​ម៉ែត្រ កាលពី​ល្ងាចម្សិលមិញ​ទឹក​មាន​កម្ពស់​៥,២៥​ម៉ែត្រ ឡើង​០,៧៣​ម៉ែត្រ ។ ស្ថានភាព​កំពស់​ទឹក​ទន្លេសេកុង (​ប្រកាស​ប្រុង​ប្រយ័ត្ន ១១,៥០​ម៉ែត្រ​) ព្រឹក​នេះ​ទឹក​មាន​កម្ពស់​៧,១០ ម៉ែត្រ កាលពី​ល្ងាចម្សិលមិញ​ទឹក​មាន​កម្ពស់​៦,២២​ម៉ែត្រ ឡើង ០,៨៨​ម៉ែត្រ​។

ចំណែក​ស្ថានភាព​កំពស់​ទឹក​នៅ​វ៉ា​រី​សេ​សាន​ក្រោម​២ (​ប្រកាស​ប្រុង​ប្រយ័ត្ន​៧៥​ម៉ែត្រ​) ព្រឹក​នេះ​ទឹក​មាន​កម្ពស់​៧៥,៣១​ម៉ែត្រ កាលពី​ល្ងាចម្សិលមិញ​ទឹក​មាន​កម្ពស់​៧៥,៣២​ម៉ែត្រ ស្រក ០,០១​ម៉ែត្រ ។ សម្រាប់​ទ្វា​ទឹក​បើក​ចំនួន​១០​ទ្វារ ចំណែក​ធារទឹក​បើក​២៩៤០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ