ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ទទួលស្គាល់​ថា​«​អន់​»​ព្រោះ​ឱ្យ​អ្នក​ទោស​​ហែក​គុក​រត់​បាន

4 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ម​ជ្ឈ​ដ្ឋា​ន​ជា​ច្រើន​បាន​រិះគន់​យ៉ាង​ខ្លាំងទៅ​លើ​ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល ដែល​ធ្វេស ប្រហែស​ក្នុងការ​គ្រប់គ្រង​មន្ត្រី​ក្រោម​ឱ​វាទ បណ្តាលឱ្យ​​ជន​ត្រូវ​ចោទ​ម្នាក់​ឡើង​លើ​របង​ពន្ធនាគារ​ទាំង​កណ្តាលថ្ងៃត្រង់​ផ្លោះ​រត់គេច​ខ្លួន​បាត់ កើតឡើងកាលពី​ពី​ថ្ងៃ​ទី​២៨ សីហា ​។ ជន​ត្រូវ​ចោទ​ដែល​រត់គេច​ខ្លួន​…

ខេត្តកណ្តាល ៖ ម​ជ្ឈ​ដ្ឋា​ន​ជា​ច្រើន​បាន​រិះគន់​យ៉ាង​ខ្លាំងទៅ​លើ​ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល ដែល​ធ្វេស ប្រហែស​ក្នុងការ​គ្រប់គ្រង​មន្ត្រី​ក្រោម​ឱ​វាទ បណ្តាលឱ្យ​​ជន​ត្រូវ​ចោទ​ម្នាក់​ឡើង​លើ​របង​ពន្ធនាគារ​ទាំង​កណ្តាលថ្ងៃត្រង់​ផ្លោះ​រត់គេច​ខ្លួន​បាត់ កើតឡើងកាលពី​ពី​ថ្ងៃ​ទី​២៨ សីហា ​។

ជន​ត្រូវ​ចោទ​ដែល​រត់គេច​ខ្លួន​ មានឈ្មោះ​ម៉ា​ន អី​ទ្រះ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​បើករថយន្ត កាលពី​ថ្ងៃ​ទី​២០​ សីហា ឆ្នាំ​២០១៩ ត្រូវ​បាន​លោក រស់ ផុ​ន​ចាន់​និមល ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីកា​​ឃុំខ្លួន​ដាក់​ពន្ធ​បណ្តោះអាសន្ន​ពី​បទ​​«​អំពើ​លួច​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ជ្រោយ​ប្ញស្សី ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៩ តាម​មាត្រា​៣៥៣, ៣៥៦ នៃ​ក្រុម​ព្រហ្មទណ្ឌ​ ។

ពាក់​ព​ន្ធ័​និង​ជន​ត្រូវ​ចោទ​ដែល​ផ្លោះ​របង​ពន្ធនាគារ​រត់គេច​ខ្លួន​បាត់​នោះ​ អ្នក​សារព័ត៌មាន​ទំនាក់ទំនង​ទៅ​លោក ចាត ស៊ី​នាង ប្រធាន​ពន្ធនាគារ លោក​បាន​ឆ្លើយ​ថា «រវល់​» ។ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង​ថា លោក​បាន​ចេញ​ដីកា​​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​នោះ​ហើយ និង​ចោទ​បទល្មើស​បន្ថែម​ទៀត ពី​បទ​ «លួច​រត​» តាម​មាត្រា​៥៦០​,៥៦១​នៃ​ក្រមព្រហ្មទណ្ឌ​ ។

អត្ថបទសរសេរ ដោយ