សិស្សពូកែពីលេខ១ដល់លេខ៣ បានទទួលរង្វាន់..!
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ សិស្សពូកែចាប់ពីលេខ១ដល់លេខ៣ចំនួន៧៩នាក់ នៅសាលាបឋមសិក្សា ហ៊ុន សែន មណ្ឌលគិរី បានទទួលរង្វាន់លើកទឹកចិត្តពីក្រសួងអប់រំ យុវជន និងកីឡា…
ខេត្តមណ្ឌលគិរី ៖ សិស្សពូកែចាប់ពីលេខ១ដល់លេខ៣ចំនួន៧៩នាក់ នៅសាលាបឋមសិក្សា ហ៊ុន សែន មណ្ឌលគិរី បានទទួលរង្វាន់លើកទឹកចិត្តពីក្រសួងអប់រំ យុវជន និងកីឡា…
ខេត្តមណ្ឌលគិរី ៖ សិស្សពូកែចាប់ពីលេខ១ដល់លេខ៣ចំនួន៧៩នាក់ នៅសាលាបឋមសិក្សា ហ៊ុន សែន មណ្ឌលគិរី បានទទួលរង្វាន់លើកទឹកចិត្តពីក្រសួងអប់រំ យុវជន និងកីឡា នាឱកាសពិធីបិទបវេសនកាលឆ្នាំ២០១៨ ២០១៩ នាព្រឹកថ្ងៃទី៣០ សីហា ២០១៩ នៅក្រុងសែនមនោរម្យ ។
លោក សាន់ ដារិទ្ឋ ប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ដែលអញ្ជើញជាអធិបតីក្នុងពិធីចែករង្វាន់ដល់សិស្សពូកែបានឲ្យដឹងថា ជាគោលការណែនាំរបស់ក្រសួងអប់រំ គឺតម្រូវឲ្យសាលារៀនផ្តល់ជូនរង្វាន់សម្រាប់សិស្សពូកែចាប់ពីលេខ១ ដល់ត្រឹមលេខ៣ប៉ុណ្ណោះ ។ ប៉ុន្តែដោយមានការសំណូមពរពីលោកគ្រូអ្នកគ្រូ និងសប្បុរសជនជាច្រើន ជួយឧបត្ថម្ភបន្ថែមដល់សិស្សពូកែលេខ៤ និងលេខ៥ថែមទៀត ។
ប្រធានសម្ព័ន្ឋយុវជនស្រឡាញ់សន្តិភាព ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀនដល់សិស្ស មិនគិតពីការនឿយហត់ រហូតដល់សិស្សអាចទទួលបានលទ្ឋផលយ៉ាងល្អប្រសើរនាពេលនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូ-អ្នកគ្រូថែមទាំងបានផ្តល់ការមើលថែរក្សាពីសុខសុវត្ថិភាពសិក្សានុសិស្ស ក្នុងនាមជាអាណាព្យាបាលទីពីរ បន្ទាប់ពីឪពុកម្តាយបង្កើត។
លោក សាន់ ដារិទ្ធ ក៏បានដាស់តឿន ដល់ក្មួយៗទាំងអស់ឲ្យចៀសឆ្ងាយពីគ្រឿងស្ដាប់បង្គាប់អាណាព្យាបាល និងខិតខំរៀនសូត្រនៅផ្ទះបន្ថែមទៀត ទោះបីក្នុងក្នុងថ្ងៃឈប់សម្រាកនៃបវេសនកាលក៏ដោយ ដើម្បីមានមូលដ្ឋាន ចំណេះដឹងសម្រាប់ឆ្នាំសិក្សាបន្ទាប់ ។ អាណាព្យាបាលសិស្សបានលើកឡើងដែរថា
ទោះពីខេត្តមណ្ឌលគិរី ស្ថិតនៅតំបន់ឥសាន្តនៅឆ្ងាយពីរាជធានីភ្នំពេញដែលជាទីក្រុងធំ ប៉ុន្តែសង្កេតឃើញថា គុណភាពសិក្សា គុណភាពបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ គឺមានគុណភាពខ្ពស់ មិនចាញ់សាលាផ្សេងៗនោះទេ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ