ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Alexis Sanchez លា Man Utd ជា​ផ្លូវការ​អុីតា​លី​ហើយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Alexis Sanchez បាន​សម្រេចការ​ចាកចេញ​ទៅ​កាន់​ក្លិប Inter Milan…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Alexis Sanchez បាន​សម្រេចការ​ចាកចេញ​ទៅ​កាន់​ក្លិប Inter Milan ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​រហូត​ដល់​ចប់​រដូវ​កាល​នេះ​។
Manchester United និង Inter Milan បាន​បញ្ជាក់​នៅ​ក្នុង​បណ្តាញ​សង្គម​ពី​ដំណឹង​មួយ​នេះ ខណៈ​ដែល Untied នៅ​តែ​ត្រូវ​ចេញថ្លៃ​លើស​ពាក់កណ្តាល​សម្រាប់​ប្រាក់​អាទិត្យ​ដែល​មាន​តម្លៃ​៥០៥០០០​ផោន​។

United សរសេរ​ថា​៖ “​ពួក​យើង​សុំ​បញ្ជាក់​ថា Alexis Sanchez បាន​ទៅ​លេង​នៅ Inter Milan ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០​។ ពួក​យើង​សុំ​ជូនពរ Alexis Sanchez ឱ្យ​ជួប​តែ​សំណាងល្អ​នៅ​អ៊ី​តា​លី​។​”

ចំណែកឯ Inter Milan ក៏​បាន​សរសេរ​ថា​៖ “​ក្នុង​ជីវិត​របស់ Alexis Sanchez កីឡាបាល់ទាត់​គឺជា​អ្វី​ដែល​តំណាង​គ្រប់យ៉ាង​របស់​គេ ហើយ​គេ​តាំង​តែ​សប្បាយ​ចិត្តជា​ខ្លាំង​នៅ​ពេល​មាន​បាល់​ជាប់​នឹង​ជើង​។ ចាប់ពី​ពេល​នេះ​ទៅ គេ​នឹង​អាច​លេង​បាល់​នៅ​ក្លិប​របស់​យើង​។ ពួក​យើង​ស្វាគមន៍​ចំពោះ​ការ​មក​ដល់​របស់​គេ​។​”

នៅ​មុន​ពេល​ចាកចេញ​ជា​ផ្លូវការ កីឡាករ​រូប​នេះ​បាន​ជូនពរ​ដល់​មិត្ត​រួម​ក្រុម​នៅ Manchester United សម្រាប់​រដូវ​កាល​កន្លង ហើយ​បាន​បង្ហោះ​រូបថត​មួយ​ចំនួន​ជាមួយនឹង​មិត្ត​នៅ​ក្លិប​បិសាច​ក្រហម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Sanchez មិន​ត្រូវ​បាន​គ្រូបង្វឹក​នៅ​ក្លិប Man Utd លោក Ole Gunnar Solksjaer ពេញចិត្ត​ឱ្យ​នៅ​បន្ត​ទេ ព្រោះតែ​លោក​យល់​ថា គេ​នៅ​មាន​របួស​ជាប់​ខ្លួន​ដល់​ទៅ​ជាង​១៨​ខែ ហើយ​លេង​មិនសូវ​បាន​ល្អ ដោយ​រក​គ្រាប់​បាល់​បាន​ត្រឹមតែ​៣​គ្រាប់​ក្នុង​ការ​ប្រកួត​៣២​ដង​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ