ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ដឹង​លទ្ធផល UEFA កីឡាករ Ronaldo ហៅ Messi បាយ​ល្ងាច​ភ្លែត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo ចង់ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយនឹង​គូប្រជែង​សិប​ឆ្នាំ​របស់​ខ្លួន Lionel Messi…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo ចង់ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយនឹង​គូប្រជែង​សិប​ឆ្នាំ​របស់​ខ្លួន Lionel Messi បើ​ទោះបីជា Messi ជាប់​ពាន UEFA ហើយ​ខ្លួន​មិន​ជាប់​ក៏​ដោយ​។

ទាំង​ពីរ​នាក់ Ronaldo និង Messi សុទ្ធតែ​ធ្លាប់​ឈ្នះ​ពាន Ballon d’Or ប្រាំ​ដង​ទាំងអស់ តែ Messi បាន​យកឈ្នះ Ronaldo និង Mo Salah ក្នុង​ការ​យក​ពាន​មួយ​របស់ UEFA នៅ​ឆ្នាំ​នេះ​។ អ្នក​ដែល​ឈ្នះ​ពាន​ធំ​គឺ Virgil Van Dijk​។ Ronaldo មិន​បាន​ពាន UEFA ទេ​នៅ​ឆ្នាំ​២០១៩​។

កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​អាយុ​៣៤​ឆ្នាំ​រូប​នេះ ដែល​មាន​អាយុ​ច្រើន​ជាង​កីឡាករ​អា​ហ្ស​ង់​ទី​ន​២​ឆ្នាំ ពេល​នេះ​សង្ឃឹមថា​អាច​នឹង​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយនឹង Messi ហើយ​បន្ត​ភាព​ជា​គូប្រជែង​តទៅ​ទៀត​។

Ronaldo បាន​និយាយ​ថា​៖ «​ពួក​យើង​បាន​ចែក​គ្នា​ឈរ​លើ​លំដាប់​កំពូល​អស់​រយៈពេល​១៥​ឆ្នាំ​ហើយ​។ ខ្ញុំ​មិនដឹង​ទេ​ថា​វា​អាច​នឹង​ចប់​នៅ​ថ្ងៃ​មុខ​ពេល​ណា​ទេ ដែល​មាន​មនុស្ស​២​នាក់​ប្រជែង​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ​។ អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ថា វា​មិន​ស្រួល​ទេ​។ ពិតប្រាកដ​ណាស់ ដែល​ថា​ពួក​យើង​មាន​មិត្ត​ភាពល្អ​ជាមួយ​គ្នា​។ ពួក​យើង​មិន​ទាន់​ដែល​បាន​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ទេ​។ តែ​ខ្ញុំ​សង្ឃឹមថា យើង​នឹង​អាច​នៅ​ថ្ងៃ​អនាគត​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​និយាយ​ពី Messi កីឡាករ​ជើង​ខ្លាំង Ronaldo ឆ្លៀត​និយាយ​ពី​អតីតកាល​ពេល​នៅ​អេ​ស្ប៉ា​ញ ដែល​រូបគេ​នឹក​គ្រា​ដែល​ប្រជែង​គ្នា​ក្នុង​លី​គ​ជាមួយនឹង Messi អស់​រយៈពេល​១៥​ឆ្នាំ​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ