ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ពិចារណា​នូវ​ពុទ្ធភាសិត​អំពី​នរក​បច្ចុប្បន្ន

4 ឆ្នាំ មុន

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ឱ្យ​ពិចារណា​នូវ​ភាសិត​ដូច​តទៅ ម្នាល​ភិក្ខុ​ទាំងឡាយ មិន​មាន​នរក​ឯណា​ដែល​មាន​កម្ដៅ​ខ្លាំងក្លា​ជាង​នរក​បញ្ចកាមគុណ​ទាំង​៥​គឺ រូប សំឡេង ក្លិន រស សម្ផស្ស​ទាំងឡាយ​ដែល​គេ​មិន​ត្រូវការ មិន​ស្រ ឡាញ់…

ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ឱ្យ​ពិចារណា​នូវ​ភាសិត​ដូច​តទៅ ម្នាល​ភិក្ខុ​ទាំងឡាយ មិន​មាន​នរក​ឯណា​ដែល​មាន​កម្ដៅ​ខ្លាំងក្លា​ជាង​នរក​បញ្ចកាមគុណ​ទាំង​៥​គឺ រូប សំឡេង ក្លិន រស សម្ផស្ស​ទាំងឡាយ​ដែល​គេ​មិន​ត្រូវការ មិន​ស្រ ឡាញ់ មិន​ចូល​ចិត្ត​នោះ​ទេ​។ របស់ទាំង​នេះ​ហើយ​គឺជា​កន្លែង​មាន​កម្ដៅ​យ៉ាង​ខ្លាំង​សម្បើម​នៃ​បុគ្គល​អវិជ្ជា ។

ម្នាល​ភិក្ខុ​ទាំងឡាយ នៅ​មាន​ទៀត នរក​ដែល​ខ្លាំងក្លា​ជាង​នេះ​គួរ​ឲ្យ​ខ្លាច​ជាង​នេះ គឺ​បុគ្គល​ណា​ដែល​មិនដឹង​តាម​សេចក្ដី​ពិត មិនដឹង​នូវ​អរិយ​សច្ចៈ​៤ គេ​រមែង​ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ ។

​កាលណា​គេ​មាន​សេចក្ដី​ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ គេ​រមែង​វិល​កើត កាល​គេ​មានការ​កើត​ក៏​រមែង​មានការ​ចាស់ ការ​ឈឺ ការ​ស្លាប់ សេចក្ដី​សោក ខ្សឹកខ្សួល ទុក្ខ​កាយ ទុក្ខ​ចិត្ត សេចក្ដី​ថ្នាំងថ្នាក់​ចិត្ត និង​ការ​ចង្អៀតចង្អល់​ចិត្ត គេ​រួច​ចាក​សេចក្ដី​ទុក្ខ​ទាំង​អស់នេះ​ពុំ​បាន​ឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​នេះ ហើយ​ជា​នរក​ដែល​យើង​ថា​ក្ដៅ​ណាស់​គួរ​ឲ្យ​ខ្លាច​ជា​នរក​ក្នុង​ឋាននរក​នោះ​។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ