ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើត​សត្វ​៤​ពួក​ប្រាកដ​មាន​ជាក់

4 ឆ្នាំ មុន

ផល​នៃ​កម្ម​ក្នុង​បច្ចុប្បន្ន នាំ​មនុស្ស​ទាំង​បួន​ពួក​ឲ្យ​យោនយកកំណើត កើត​នៅ​អនាគតជាតិ​ប្រាកដ​ជាក់​គឺ មនុ​ស្ស​មនុ​ស្សោ ចាប់ជាតិ​ជា​មនុស្ស​, មនុស្ស​ទេ​វោ ចាប់ជាតិ​ជា​ទេវតា​, មនុស្ស​បេ​តោ ចាប់ជាតិ​ជា​ប្រេត​, មនុ​ស្សតិរ​ច្ឆា​នោ…

ផល​នៃ​កម្ម​ក្នុង​បច្ចុប្បន្ន នាំ​មនុស្ស​ទាំង​បួន​ពួក​ឲ្យ​យោនយកកំណើត កើត​នៅ​អនាគតជាតិ​ប្រាកដ​ជាក់​គឺ មនុ​ស្ស​មនុ​ស្សោ ចាប់ជាតិ​ជា​មនុស្ស​, មនុស្ស​ទេ​វោ ចាប់ជាតិ​ជា​ទេវតា​, មនុស្ស​បេ​តោ ចាប់ជាតិ​ជា​ប្រេត​, មនុ​ស្សតិរ​ច្ឆា​នោ ចាប់ជាតិ​ជា​សត្វ​តិរច្ឆាន ។

បើ​តាម​ព្រះ​អភិធម្ម​បាន​ពន្យល់​ថា សត្វលោក​ដឹកនាំ​ដោយ​ចិត្ត ។ ចិត្ត​នេះ​ហើយ​ដែល​បញ្ជា​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ ហើយ​យោនយកកំណើត​នៅ​ក្នុង​ភព​ផ្សេង​ៗ​តាម​យថាកម្ម​។ ចិត្ត​នេះ​ហើយ ដែល​មនុស្ស​ទូន្មាន​បាន​ដោយ​កម្រ ។

ការ​ពិត​ចិត្តជា​ធម្មជាតិ​ស្អាត​ផូរផង់ ពន្លឺ​ត្រចះត្រចង់​ពី​កំណើត ប៉ុន្តែ​ចិត្ត​នេះ កាលបើ​មាន​ឧបក្កិលេស​ចូល​ទៅ​រុំ​ព័ទ្ធ​ហើយ ក៏​បណ្តោយ​ឲ្យ​យើង​ប្រព្រឹត្ត​នូវ​អកុសលកម្ម​ផ្សេង​ៗ ។

ហេតុនេះ​ហើយ​បានជា​ពុទ្ធបរិស័ទ​ដែល​មាន​ជំនឿ​មុតមាំ​លើ​កម្មផល នាំ​គ្នា​ខំ​ហាត់ពត់លត់ដំ​ចិត្ត ខំ​ជម្រះ​មន្ទិល​សៅហ្មង ខំ​ប្រព្រឹត្ត​នូវ​កុសលកម្ម ដើម្បី​កសាង​ខ្លួន ឲ្យ​បាន​កើតជា​មនុស្ស ឬ​ទេវតា នៅ​អនាគតជាតិ ។ ការ​អប់រំ​បន្ទុំ​ចិត្ត​ឲ្យ​បរិសុទ្ធ ពុទ្ធបរិស័ទ​ធ្វើ​ឡើង​តាម​រយៈ​ការ​ធ្វើបុណ្យ​ឬ​ប្រព្រឹត្ត​អំពើ​ល្អ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ