ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​កូន​កុំ​មើលឃើញ​គុណ​ជា​ទោស

4 ឆ្នាំ មុន

កូន​ពួក​ខ្លះ​ច្រើន​គិត​ថា ឪពុក​ម្ដាយ​នៅ​ជាមួយ​នាំ​ឲ្យ​លំបាក​ជួយ​ចិញ្ចឹម​គាត់ ហើយ​អស់​លុយ​ច្រើន បើ​ឈឺ​ថែម​ទៀត​រឹតតែ​សែន​លំបាក តែបើ​គាត់​មិន​នៅ​ជាមួយ​ទេ នោះ​នឹង​មិន​លំបាក​ឡើយ ។ ​គំនិត​បែប​នេះ​ជា​កូន​ល្ងង់​ហើយ ឃើញ​គុណ​ជា​ទោស​មាតាបិតា​រស់នៅ មិន​គិត​ជួយ​ចិញ្ចឹម​គាត់…

កូន​ពួក​ខ្លះ​ច្រើន​គិត​ថា ឪពុក​ម្ដាយ​នៅ​ជាមួយ​នាំ​ឲ្យ​លំបាក​ជួយ​ចិញ្ចឹម​គាត់ ហើយ​អស់​លុយ​ច្រើន បើ​ឈឺ​ថែម​ទៀត​រឹតតែ​សែន​លំបាក តែបើ​គាត់​មិន​នៅ​ជាមួយ​ទេ នោះ​នឹង​មិន​លំបាក​ឡើយ ។ ​គំនិត​បែប​នេះ​ជា​កូន​ល្ងង់​ហើយ ឃើញ​គុណ​ជា​ទោស​មាតាបិតា​រស់នៅ មិន​គិត​ជួយ​ចិញ្ចឹម​គាត់ យកបុណ្យ​ទេ ទៅ​នឹកឃើញ​ការ​លំបាក អស់​លុយ​ជា​ច្រើន​ទៅ​វិញ មិន​នឹកឃើញ​គាត់​ចិញ្ចឹម​បីបាច់​តាំងពី​ក្មេង​មក តើ​គាត់​ជួប​ការ​លំបាក​យ៉ាងណា គួរ​ឲ្យ​អាសូរ​ណាស់ ។

ឯ​កូន​ខ្លះ​គិតតែ​ពី​ដើរ​លេង​មិន​ឈប់​តាំងពី​ព្រលឹម​ដល់​ព្រលប់ ទើប​ចូល​ផ្ទះ មិន​ជួយ​ធ្វើការ​ពុក​ម៉ែ នេះ​ក៏​នាំ​ឱ្យ​ម៉ែឪ​ខកបំណង ព្រោះ​គាត់​ចង់បាន​កូន​ឲ្យ​មក​ជួយ​ធ្វើ​ការងារ តែ​បែរជា​បានកូន​ខ្ជិលច្រអូស​មក​វិញ ពិតជា​អស់សង្ឃឹម​ខ្លាំង​ណាស់ ។

សូម​កូនប្រុស​ស្រី​ជួយ​បំពេញ​បំណង​ឪពុក​ម្តាយ​ផង មិន​ត្រូវ​ខ្ជិលច្រអូស​ទេ​។ ម៉ែឪ​តែង​នឹក​សញ្ជឹង​ថា ពេល​គាត់​ស្លាប់​ទៅ​នឹង​មានកូន​ធ្វើបុណ្យ​ឧទ្ទិស​ទៅ ចុះបើ​កូន​គិតតែ​ពី​ចង់បាន ខ្លាច​អស់ទ្រព្យ មិន​ហ៊ាន​ធ្វើបុណ្យ​ទាន​ឧទ្ទិស​ឲ្យ​សោះ​យ៉ាងនេះ តើ​បដិសន្ធិ​របស់​ឪពុក​ម្តាយ​នឹង​ទៅ​ជា​យ៉ាងណា ពិតជា​ខកបំណង​ពេក​ហើយ ។

ដូច្នេះ​ដើម្បី​លើកទឹកចិត្ត​ឪពុក​ម្តាយ​ឱ្យ​ត្រូវ​នឹង​បំណង​របស់​គាត់ កូន​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​ពេល​គាត់​នៅ​រស់ លុះ​គាត់​ស្លាប់​ទៅ​គប្បី​ធ្វើបុណ្យ​ឧទ្ទិស​បុណ្យ​កុសល​ឲ្យ​គាត់​បាន​អនុមោទនា ទើប​សមជា​លក្ខណៈ​កូន​ប្រពៃ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ