ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​-​កំពត​)​ចូល​ទៅ​ភូមិ​ព្រែក​ក្រាញ់​ត្រូវ​ទឹក​ជន់​លិច

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ សីហា​២០១៩ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​.​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​-​កំពត​)​ចូល​ទៅ​ភូមិ​ព្រែក​ក្រាញ់ ក្នុង​ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់​ត្រង់ ចំណុច​កំពង់​ផ្កា ត្រូវ​បាន​ទឹក​ហូរ​កាត់​បណ្តាល​ឱ្យ​លិច​ផ្លូវ​ដែល​ទឹក​មាន​កម្ពស់​ប្រមាណ​ជាង​កន្លះ​ម៉ែត្រ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ សីហា​២០១៩ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​.​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​-​កំពត​)​ចូល​ទៅ​ភូមិ​ព្រែក​ក្រាញ់ ក្នុង​ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់​ត្រង់ ចំណុច​កំពង់​ផ្កា ត្រូវ​បាន​ទឹក​ហូរ​កាត់​បណ្តាល​ឱ្យ​លិច​ផ្លូវ​ដែល​ទឹក​មាន​កម្ពស់​ប្រមាណ​ជាង​កន្លះ​ម៉ែត្រ នេះ​បើ​យោង​តាម​ប្រភព​ពី​ក្រុម​កា​ងារ​ចុះ​ជួយ​ឃុំ​សាមគ្គី លោក​នេន ចំរើន ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា សម្រាប់​ការ​ធ្វើ​ចរាចរ​បាន​ត្រឹម​ថ្មើរជើង​ប៉ុណ្ណោះ ចំណែក​រថយន្ត ជា​ពិសេស​រថយន្ត​ដឹក​កម្មករ​-​កម្ម​ការ​នី​ប្រមាណ​ជា​១០​គ្រឿង​ចេញពី​ធ្វើការ​នៅ​ពេល​ល្ងាច ដែល​ត្រូវ​បើក​ឆ្លងកាត់​ផ្លូវ​ខាងលើ​នេះ ​បាន​ឈប់​ចត​ទុក​នៅ​បន្ទាយ​ទាហាន​១០៥​ដែល​នៅ​ក្បែ​នោះ ហើយ​កម្មករ​-​កម្មការិនី​បាន​ដើរ​ឆ្លងកាត់​ផ្លូវទឹក​​លិច​​ដែល​មាន​ចំងាយ​ប្រមាណ​ជា​១០០​ម៉ែត្រ ។

ជាមួយ​គ្នា​នេះ ស្ថានភាព​ផ្លូវ​លិច​ទឹក​ខាងលើ​នេះ​ហាក់​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ តែ​ទោះបីជា​យ៉ាងណា​ ទាំង​ក្រុម​កា​ងារ​ចុះ​ជួយ​ឃុំ និង​ក្រុមការងារ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ប្រចាំការ​តាមដាន​នៅ​តំបន់​ខាងលើ​នេះ​ជា​បន្ត​ទៀត​ផង​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ