ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​ហើយម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអឺរ៉ុប​តែ​មិនមែន Messi & Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Virgil Van Dijk បាន​ទទួល​ពាន UEFA…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ Virgil Van Dijk បាន​ទទួល​ពាន UEFA Champions League Player of the Year ក្រោយ​ពី​យកឈ្នះ​លើ​កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​រូប Cristiano Ronaldo និង Lionel Messi ។

ខ្សែការពារ​របស់​ក្លិប​ហង្ស​ក្រហម គឺជា​កីឡាករ​ខ្សែការពារ​ទី​មួយ​ដែល​ក្លាយជា​ម្ចាស់​ពាន​នេះ​។ គេ​ក៏​ទទួល​បាន​ពាន UEFA សម្រាប់​ខ្សែការពារ​ផង​ដែរ​។ គេ​បាន​ឡើង​ថ្លែង​អារម្មណ៍​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​នៅ Monaco ថា​៖ «​ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​អាច​ទទួល​បាន​ពាន​នេះ​។ វា​បាន​មក​ពី​អ្នក​ទាំងអស់​គ្នា​ដែល​តែងតែ​ជួយ​ខ្ញុំ​តាំងពី​មុន​មក​ដល់​ពេល​នេះ​»​។

កីឡាករ​ខ្សែ​កា​ពារ​អាយុ​២៨​ឆ្នាំ​រូប​នេះ បាន​បង្ហើប​ថា​កីឡាករ​ជើង​ខ្លាំង​ប្រេ​ស៊ី​ល Ronaldinho គឺជា​និមិត្តរូប​របស់​ខ្លួន តាំងពី​តូច​មក​ម្ល៉េះ​។ គេ​បាន​និយាយ​ថា​៖ «​ខ្ញុំ​មើល​តាម​កីឡាករ​វ័យក្មេង​ដូច​ជា Ronaldinho ដោយសារ​តែ​គាត់​សប្បាយ​នឹង​អ្វី​ដែល​គាត់​លេង​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍ល្អ​នៅ​ពេល​មើល​គាត់​លេង​»​។

Van Dijk គឺជា​កីឡាករ​ចម្បង​ក្នុង​ការ​នាំ Liverpool ឱ្យ​លើក​ពាន Champions League ជា​លើក​ទី​៦ ។ គេ​ត្រូវ​បាន​គ្រប់​គ្នា​ចាត់ទុកជា​កីឡាករ​លេចមុខ​ជាងគេ​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង Spurs ដែល​ឈ្នះ​ក្នុង​លទ្ធផល 2-0 ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi មិន​បាន​ពាន​ធំ​ទេ តែ​គេ​បាន​ពាន​មួយ​ក្នុង​ចំណោម​នោះ ខណៈ​ដែល Ronaldo មិន​បាន​ទទួល​ពាន​អ្វី​ទេ​សម្រាប់ UEFA ឆ្នាំ​នេះ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ