ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ចិន​ម្នាក់​ទៅ​ផ្ទះ​មិន​ទាន់​ដល់​ផង ក៏​លេចមុខ​២​នាក់​មកដល់​​ឆក់​ទាំង​ជីវិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ជិះ​ម៉ូតូ​កង់​បី​ចេញពី​ខារ៉ាអូខេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​ហូរ​ឈាម​ស្លាប់ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែសីហា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ជិះ​ម៉ូតូ​កង់​បី​ចេញពី​ខារ៉ាអូខេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​ហូរ​ឈាម​ស្លាប់ ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៩ ជិត​សាលា​បឋម​សិក្សា​ទួល​ស្លែង ផ្លូវ​១៧៣ កែង​នឹង​ផ្លូវ​៣១០ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង ។

សេចក្តីរាយការណ៍​បន្ត​ថា សព​ជន​រង​គ្រោះ​ដែល​ជា​ជនជាតិ​ចិន​ខាងលើ មិន​ត្រូវ​បាន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

តាម​សម្ដី​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​បានឱ្យ​ដឹង​ថា មុន​ល​កើតហេតុ រូប​គាត់​បាន​ដឹក​បុរស​ជនជាតិ​ចិន​ចេញពី​ម្តុំ​ខារ៉ាអូខេ អេកូ គោលបំណង​ទៅ​ម្តុំ​អូ​ឡាំ​ពិ​ក ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​១៧៣ ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​បុរស​ជា​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក់​មក​វ៉ា​ជែង​ខាងស្តាំ ហើយ​ក៏​ឆក់​ទាញ​យក​ទូរស័ព្ទ​បស់​ជន​រង​គ្រោះ​ម៉ាក​អា​ហ្វូ​ន​អ៊ិ​ច បណ្តាល​ឱ្យ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ធ្លាក់​ពីលើ​ម៉ូតូ​កង់​បី​បោក​ក្បាល​ហូរ​ឈាម​ចេញ​​តាម​ត្រចៀក និង​ច្រមុះ សន្លប់​ស្តូក​តែ​ម្ដង ហើយ​ភ្លាម​ៗ​នោះ​ដែរ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ តែ​ពេល​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ ។ ដោយ​ឡែក​ជនសង្ស័យ​បាន​រត់​គេ​បាត់​ដោយ​យក​ទូរស័ព្ទ​បស់​ជន​រង​គ្រោះ​ទៅ​ជាមួយ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​ដ​ម្ក​ល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​ខាង​សមត្ថកិច្ច​ជំនាញ​ទំនាក់ទំនង​រក​សាច់ញាតិ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ