ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​​ បា.ញ់​លើ​​បណ្តា​ដ្រូ​នដែល​ហោះ​ហើរ​លើ​ប្រទេស​

4 ឆ្នាំ មុន

ប្រទេស​លី​បង់ ៖ កងទ័ព​លី​បង់​កាលពី​ថ្ងៃ​ទី​២៨​សីហា បាន​បាញ់​ប្រឆាំង​បណ្ដា​ដ្រូ​ន​អុី​ស្រា​អែ​ល ដែល​ហោះហើរ​លើ​ភាគ​ខាងត្បូង​ប្រទេស​នេះ ដែល​នោះ​ជា​រឿង​ដ៏​កម្រ​បំផុត​មួយ​កើត​មាន​ខណៈ​មាន​ភាព​តានតឹង​ខ្លាំង រវាង​ប្រទេស​ជិតខាង​ទាំង​២​។ យោង​តាម​ទីបញ្ជាការដ្ឋាន​កងទ័ព​លី​បង់​ថា ដ្រូ​ន​៣​គ្រឿង​របស់​អុីស្រា​អែ​ល បាន​ហោះហើរ​ក្នុង​ដែនអាកាស​លី​បង់…

ប្រទេស​លី​បង់ ៖ កងទ័ព​លី​បង់​កាលពី​ថ្ងៃ​ទី​២៨​សីហា បាន​បាញ់​ប្រឆាំង​បណ្ដា​ដ្រូ​ន​អុី​ស្រា​អែ​ល ដែល​ហោះហើរ​លើ​ភាគ​ខាងត្បូង​ប្រទេស​នេះ ដែល​នោះ​ជា​រឿង​ដ៏​កម្រ​បំផុត​មួយ​កើត​មាន​ខណៈ​មាន​ភាព​តានតឹង​ខ្លាំង រវាង​ប្រទេស​ជិតខាង​ទាំង​២​។

យោង​តាម​ទីបញ្ជាការដ្ឋាន​កងទ័ព​លី​បង់​ថា ដ្រូ​ន​៣​គ្រឿង​របស់​អុីស្រា​អែ​ល បាន​ហោះហើរ​ក្នុង​ដែនអាកាស​លី​បង់ ហើយ​កង​យោធា​លី​បង់​ក៏​បាន​បាញ់​លើ​ដ្រូ​ន​២​គ្រឿង ដែល​ហោះ​វិល​ចូល​ក្នុង​ដែនអាកាស​អុីស្រា​អែ​ល​វិញ​។ ឧប្បត្តិហេតុ​នោះ​កើត​មាន​បន្ទាប់​ពី​ការ​ព្រមាន​របស់​លី​បង់​ចំពោះ​អុីស្រា​អែ​ល ក្រោយ​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​អុីស្រា​អែ​ល កាលពី​ថ្ងៃ​ទី​២៥​សីហា​ប្រឆាំង​ទីតាំង​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់​នៅ​ក្រុង​បេ​រូត​មក​។

លី​បង់​និង​អុីស្រា​អែ​ល​ក្នុង​លក្ខណៈ​បច្ចេកទេស​ស្ថិត​ក្នុង​ស្ថានភាព​នៃ​សង្គ្រាម​។ ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​ជាស​ត្រូវ​អុី​ស្រា​អែ​ល និង​ជា​តួអង្គ​នយោបាយ​សំខាន់​នៅ​លី​បង់ ហើយ​ជា​សម្ព័ន្ធមិត្ត​អុីរ៉​ង់​សត្រូវ​ប្ដូរផ្ដាច់​មួយទៀត​របស់​អុីស្រា​អែ​ល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ