ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រវាន់ និង​ធ្នង់ ជួយ​លើក​សម្រស់​អង្គរ​មួយ​កម្រិត​ទៀត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ក្នុង​គោលបំណង​លើកកម្ពស់​សោភ័ណ​ភាព បង្កើន​ភាព​ស្រស់​ស្អាត និង​ទេស​ភាព​បៃតង​តាម​ដងផ្លូវ សំខាន់​ៗ​ក្នុង​ក្រុង​សៀមរាប​ទៅ​កាន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​ដាំ​កូន​ឈើ​លម្អ​ផ្លូវ​ចាប់ពី​អាកាសយានដ្ឋាន​អន្ដរជាតិ​ខេត្ត សៀមរាប​រហូត​ដល់​មុខ​ប្រាសាទអង្គរវត្ត ។ គម្រោង​នេះ​មិន​ត្រឹមតែ​បង្កើន​ភាព​ទាក់ទាញ​បែប​លក្ខណៈ​ធម្មជាតិ​ដល់​រមណីយដ្ឋាន​អង្គរ​ប៉ុណ្ណោះ​ទេ…

ខេត្តសៀមរាប​៖ ក្នុង​គោលបំណង​លើកកម្ពស់​សោភ័ណ​ភាព បង្កើន​ភាព​ស្រស់​ស្អាត និង​ទេស​ភាព​បៃតង​តាម​ដងផ្លូវ សំខាន់​ៗ​ក្នុង​ក្រុង​សៀមរាប​ទៅ​កាន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​នឹង​ដាំ​កូន​ឈើ​លម្អ​ផ្លូវ​ចាប់ពី​អាកាសយានដ្ឋាន​អន្ដរជាតិ​ខេត្ត សៀមរាប​រហូត​ដល់​មុខ​ប្រាសាទអង្គរវត្ត ។ គម្រោង​នេះ​មិន​ត្រឹមតែ​បង្កើន​ភាព​ទាក់ទាញ​បែប​លក្ខណៈ​ធម្មជាតិ​ដល់​រមណីយដ្ឋាន​អង្គរ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​លើក​តម្លៃ​លេចធ្លោ​ជា​សាកល​នៃ​រមណីយដ្ឋាន​អង្គរ​តាម​រយៈ​ការ​រក្សា​បាន​នូវ​ភាព​ឆ្លុះ​បញ្ចាំង​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រាសាទ ធម្មជាតិ និង​សហគមន៍​មនុស្ស ។

យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃ​ទី​២៨ សីហា ២០១៩ ផ្សាយ​ថា កូន​ឈើ​ដែល​នឹង​ត្រូវ​ដាំ​លម្អ​តាម​ដងផ្លូវ​នេះ​មាន​ចំនួន​ជាង​១០០០​ដើម ជា​កូន​ឈើ​ធ្នង់​ដែល​ជា​ប្រភេទ​ឈើ​ប្រណីត​ដែល​មហាជន​ខ្មែរ​ទូទៅ​និយម​ចូល​ចិត្ត ។ ការ​ដាំ​កូន​ឈើ​ឡើង​វិញ​តាម​ដងផ្លូវ​នា​ពេល​នេះ​ក៏​ស្របគ្នា​នឹង​អាជ្ញាធរ​ជាតិ​អប្សរា​ទើបតែ​ជួសជុល និង​កែ​លម្អ​ផ្លូវ​នេះ​ជា​ថ្មី​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ចរាចរ​របស់​មហាជន​ទូទៅ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប ។

ជាមួយ​គ្នា​នេះ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុង​ទីធ្លា​មុខ​ប្រាសាទ​អង្គរវត្ត អាជ្ញាធរ​ជាតិ​អប្សរា​ក៏​នឹង​ដាំ​ដើម​ក្រវាន់ និង​ដើមឈើ​ប្រភេទ​ផ្សេង​មួយ​ចំនួន​ទៀត​នៅ​តាម​ដងផ្លូវ​មុខ​ប្រាសាទអង្គរវត្ត​ដែល​ជា​ច្រកចូល​ចម្បង​សម្រាប់​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ។

គម្រោង​ដាំ​ដើមឈើ​ទាំងនោះ គឺជា​ការ​បន្ថែម​ទៅ​លើ​ឈើ​ព្រៃ​ដែល​មាន​ស្រាប់​អាយុ​រាប់រយ​ពាន់​ឆ្នាំ​មក​ហើយ​នៅ​តំបន់​អង្គរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ