ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង Pitbull ចែករំលែក​មេរៀន​សំខាន់​ជាងគេ​ទាក់ទង​នឹង​លុយ

4 ឆ្នាំ មុន

តារាចម្រៀង​លោក Pitbull រស់នៅ​ក្នុង​តំបន់​ដែល​ជួប​ប្រទះ​វិបត្តិ​ច្រើន​ក្នុង​ទីក្រុង Miami សហរដ្ឋអាមេរិក ។ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ វា​ជាទី​ក្រុង​ដែល​សម្បូរ​ទៅ​ដោយ​គ្រឿងញៀន និង​ឧក្រិដ្ឋជន ដូច្នេះ​លោក​មិន​ដែល​គិត​ថា…

តារាចម្រៀង​លោក Pitbull រស់នៅ​ក្នុង​តំបន់​ដែល​ជួប​ប្រទះ​វិបត្តិ​ច្រើន​ក្នុង​ទីក្រុង Miami សហរដ្ឋអាមេរិក ។ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ វា​ជាទី​ក្រុង​ដែល​សម្បូរ​ទៅ​ដោយ​គ្រឿងញៀន និង​ឧក្រិដ្ឋជន ដូច្នេះ​លោក​មិន​ដែល​គិត​ថា ខ្លួន​អាច​ក្លាយជា​មនុស្ស​ជោគជ័យ​មួយ​រូប​ឡើយ ។
ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​មិន​ដែល​ទួញ​សោក​ពី​ស្ថាន​ការ​រស់នៅ​របស់​លោក​ឡើយ ។ ផ្ទុយ​មក​វិញ​លោក​បែរជា​គិត​ថា ស្ថាន​ការ​របស់​លោក​បាន​ធ្វើ​ឲ្យ​លោក​ក្លាយជា​មនុស្ស​ដែល​មានគំនិត​ច្នៃប្រឌិត​មួយ​រូប​ទៅ​វិញ ។

បច្ចុប្បន្ន​នេះ លោក​ជា​តារាចម្រៀង​ដែល​មានទ្រព្យ​សម្បត្តិ​រាប់​ប៊ី​លាន​ដុល្លារ ។ ប៉ុន្តែ​មុន​ពេល​លោក​មក​ដល់​កន្លែង​ដែល​លោក​ឈរ​នេះ​លោក គឺជា​មនុស្ស​ដែល​ចេះ​គិតគូរ​រឿង​លុយ​ទៅ​ហើយ ។ ពេល​ដែល​លោក​ទទួល​បាន​ប្រាក់​កម្រៃ​១,៥០០​ដុល្លារ​ដំបូង​លោក​បាន​ចំណាយ​១,២០០ ដុល្លារ ដើម្បី​ទិញ​រថយន្ត Mazda 1988 មួយ​សម្រាប់​ម្តាយ​របស់​លោក​រួច​សន្សំ​លុយ​ដែល​នៅ​សល់ ។

ពេល​ដែល​ប្រាក់​ចំណូល​របស់​លោក​កាន់តែ​កើនឡើង​គោលការណ៍ និង​ទស្សនៈ​របស់​លោក​ទាក់ទង​នឹង​លុយ​នៅ​តែ​រក្សា​សភាព​ដដែល​នោះ គឺ​អ្នក​មិន​គួរ​ធ្វើ​អ្វីមួយ​ព្រោះតែ​លុយ​មួយ​ទេ ។ លោក​បាន​បកស្រាយ​ថា ប្រសិនបើ​អ្នក​រត់​តាម​លុយ​នោះ​លុយ​នឹង​រត់​ចេញពី​អ្នក​ដែរ​ហើយ ។ មេរៀន​នេះ​បាន​ជួយ​ឲ្យ​លោក​បន្ត​លូតលាស់​ជា​មនុស្ស ។

លោក Pitbull បាន​បន្ត​ថា «​វា​អាស្រ័យ​លើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ និង​អ្នក​ចង់​លូតលាស់​ដោយ​វិធី​ណា ប៉ុន្តែ​ប្រសិនបើ​អ្នក​គិត​ថា​លុយ​នឹង​ជួយ​ឲ្យ​អ្នក​សប្បាយចិត្ត​នោះ​អ្នក​ពិតជា​គិត​ខុស​ទាំងស្រុង​ហើយ ។ ប្រសិនបើ​អ្នក​ធ្វើ​វា​ព្រោះតែ​លុយ​អ្នក​បាន​បរាជ័យ​ហើយ​» ។

លោក​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​អ្នក​ធ្វើ​អ្វីមួយ​ព្រោះតែ​អ្នក​ចង់​ធ្វើ​វា ឬ​ព្រោះតែ​អ្នក​ជឿជាក់​លើ​ក្រុមហ៊ុន ឬ​វប្បធម៌​ក្នុង​ក្រុមហ៊ុន​នោះ​វា​បាន​ក្លាយជា​ប​ដិ​វដ្ត​ន៍​មួយ​ហើយ ព្រោះ​វា​ប្រៀប​ដូច​ជា​អ្នក​មិន​បាន​ធ្វើការ​ទេ ព្រោះ​អ្នក​ទទួល​បាន​សេរីភាព​សម្រាប់​ជីវិត​របស់​អ្នក​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ