ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលង​បាន​១​ថ្ងៃ​ស្រាប់តែ​ប្រទះ​ឃើញ​ផ្អើល​ទំនប់​វ៉ា​រី​អគ្គី​ស​នី​សេ​សាន​២

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សព​បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​កាលពី​រសៀល​ថ្ងៃ​ទី​២៨ សីហា បន្ទាប់​ពី​ជួប​ឧប្បត្តិហេតុ​លិច​ទូក​ក្នុង​ទន្លេ គ្រា​ទៅ​នេសាទ​ជាមួយនឹង​ប្រពន្ធ​ស្ថិត​នៅ ទំ​បន់​វ៉ា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២ ស្រុក​សេ​សាន ។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​អោយ​ដឹង​ថា…

ខេត្តស្ទឹងត្រែង ៖ សព​បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​កាលពី​រសៀល​ថ្ងៃ​ទី​២៨ សីហា បន្ទាប់​ពី​ជួប​ឧប្បត្តិហេតុ​លិច​ទូក​ក្នុង​ទន្លេ គ្រា​ទៅ​នេសាទ​ជាមួយនឹង​ប្រពន្ធ​ស្ថិត​នៅ ទំ​បន់​វ៉ា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២ ស្រុក​សេ​សាន ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​អោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ប្តី និង​ប្រពន្ធ​បាន​ជិះទូក​ទៅ​នេសាទ​ត្រី​នៅ​ចំណុច​ភ្នំ​រឹង តំបន់​វ៉ា​រី​អគ្គី​ស​នី​សេ​សាន​ក្រោម​២ ស្ថិត​ក្នុងភូមិ​ក្បាល​រមាស ឃុំ ក្បាល​រមាស ស្រុក​សេ​សាន ដោយ សារ​ស្ថានភាព​ទឹក​រលក​ខ្លាំង​វាយ​ទូក​បណ្តាល​អោយ​លិច​ក្នុង​ទន្លេ ។

ប្រភព​ដដែល​បន្ត​ថា គ្រា​លិច​ទូក​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្រ​វេ​ស្រ​វ៉ា​ចាប់​បាន​ធុង​ស្នោ​តោង​ហែល​ទឹក​មក​ដល់ត្រើយ ចំណែក​ប្តី​ត្រូវ​ទឹក​គួ​ច​លិច​បាត់​ស្រមោល​។ ជន​រង​គ្រោះ​ឈ្មោះ សុខ ភី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រីឯ​ប្រពន្ធ​ឈ្មោះ ឡាំង ផ​ន អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ស្នែង ឃុំ​កោះ​ស្នែង ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង បាន​ទៅ​រក​នេសាទ​ត្រី​ហើយ​ជួប​ឧប្បត្តិហេតុ​លិច​ទូក​ក្នុង​ទន្លេ​ដោយ​ស្ត្រី​ជា​ប្រពន្ធ​រស់រាន​មានជីវិត​ចំណែក​ប្តី​ស្លាប់ ។

ក្រោយ​បាត់​មួយ​ថ្ងៃ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​ផុស​ឡើង និង​រាយការណ៍​ជូន​ដល់​សមត្ថកិច្ច និង​ផ្តល់​ព័ត៌មាន​ដល់​គ្រួសារ​មក​ទទួល​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀមទំលាប់ ។

តាម​ការ​វាយតំលៃ និង​សន្និដ្ឋាន​ឆ្លង​តាម​ការ​ត្រួតពិនិត្យ​សព និង​ស្ដាប់​តាម​ការ​បំភ្លឺ​របស់​សាក្សី​របស់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​លោកគ្រូ​ពេទ្យ ឈឿ​ន មា​រ៉ា​ឌី ថា​សព​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន និង​បានការ​អនុញ្ញាត​ពី​លោក​ព្រះ រាជអាជ្ញា​រង វង្ស សាវ៉ា​ត បាន​ប្រគល់​សព​អោយ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ