ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់​ថ្មី​ន័​រ​វែ​សអា​ចនឹង​ប្រជែង​យក​ស្បែកជើង​មាស​ពី Ronaldo និង Messi​?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Lionel Messi និង Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ Lionel Messi និង Cristiano Ronaldo ស្ថិត​នៅ​ក្នុង​ចំណោម​កីឡាករ​ដែល​អាច​នឹង​ឈ្នះ​ពាន​ស្បែកជើង​មាស 2019/20 European Golden Boot តែ​អាច​នឹង​មាន​កីឡាករ​វ័យក្មេង​មក​ពី​ន័​រ​វែ​សម​ក​ប្រជែង​។

ជាមួយនឹង​ពាន​ស្បែកជើង​មាស​ជា​ច្រើន​ដែល Ronaldo និង Messi ធ្លាប់​ទទួល​បាន វា​មិន​ចម្លែក​ទេ ដែល​ពួក​គេ​អាចយ​កបាន​ម្តងទៀត​នៅ​រដូវ​កាល​នេះ​។ តែ​កីឡាករ​វ័យក្មេង​មក​ពី​ន័​រ​វែ​ស Erling Braut Haaland អាច​នឹង​ធ្វើ​ជា​គូប្រជែង​។

កីឡាករ​អាយុ​១៩​ឆ្នាំ​រូប​នេះ ដែល​មាន​ភាព​ល្បីល្បាញ​ក្រោយ​ពី​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៩​គ្រាប់​ក្នុង​ការ​ប្រកួត​តែ​ម្តង នៅ FIFA U20 World Cup នា​ពេល​ថ្មី​ៗ​នេះ បាន​រក​គ្រាប់​បាល់​៧​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​៥​ដង ឱ្យ​ក្លិប​អូស្ត្រាលី Red Bull Salzburg​។ ប្រសិនបើ​គេ​អាច​រក្សា​បាន​នូវ​ការ​លេង​ល្អ​បែប​នេះ​បន្ត​ទៀត គេ​នឹង​អាច​ក្លាយទៅជា​អ្នក​ប្រជែង​ជាមួយនឹង Ronaldo និង Messi ជា​មិន​ខាន​។

​គ្រាប់​បាល់​ដែល​គេ​រកបាន​នៅ​ក្លិប​អូស្ត្រាលី មិនសូវ​មាន​តម្លៃ​ដូច​នៅ LaLiga ឬ Serie A ទេ ដោយសារ​តែ ១​គ្រាប់​ស្មើរ​ត្រឹមតែ​១.៥​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ដែល​១​គ្រាប់​របស់ LaLiga ឬ Serie A មាន​តម្លៃ​ស្មើរ​នឹង​២​ពិន្ទុ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi បាន​ឈ្នះ​ពាន​នេះ​កាលពី​រដូវ​កាល​មុន ជាមួយនឹង​៧២​ពិន្ទុ សម្រាប់​គ្រាប់​បាល់​ទាំង​៣៦​គ្រាប់ ដែល​នេះ​មាន​ន័យ​ថា មាន់​ថ្មី​ខាងលើ​ត្រូវ​រក​គ្រាប់​បាល់​ប្រហែល​៥០​គ្រាប់ (៧៥​ពិន្ទុ​) ដើម្បី​អាច​យក​ពាន​បាន​៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ