ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណួរ​ទាក់ទង​នឹង​លុយ​ដែល​អ្នក​គួរតែ​សួរ​ដៃគូ​របស់​អ្នក

4 ឆ្នាំ មុន

មិន​ថា អ្នក​ទើបតែ​ចាប់ផ្តើម​មើលចិត្ត​គ្នា​ជាមួយ​នរណា​ម្នាក់ ឬ​អ្នក​កំពុង​តែ​មាន​ដៃគូ​ស្នេហ៍​ជា​ច្រើន​ឆ្នាំ​មក​ក៏​ដោយ​វា​ជា​ពេល​ដែល​អ្នក​គួរ​និយាយ​ពី​លុយ​ហើយ ។ លោក Kevin O’Leary ជា​មហាសេដ្ឋី​ដែល​ទទួល​បានការ​គាំទ្រ​ពី​មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា វា​ជា​រឿង​រីករាយ​មួយ​ពេល​ដែល​អ្នក​ចាប់ផ្តើម​ស្រលាញ់​មនុស្ស​ម្នាក់ ប៉ុន្តែ​ប្រសិនបើ​អ្នក​សម្រេចចិត្ត​ថា…

មិន​ថា អ្នក​ទើបតែ​ចាប់ផ្តើម​មើលចិត្ត​គ្នា​ជាមួយ​នរណា​ម្នាក់ ឬ​អ្នក​កំពុង​តែ​មាន​ដៃគូ​ស្នេហ៍​ជា​ច្រើន​ឆ្នាំ​មក​ក៏​ដោយ​វា​ជា​ពេល​ដែល​អ្នក​គួរ​និយាយ​ពី​លុយ​ហើយ ។

លោក Kevin O’Leary ជា​មហាសេដ្ឋី​ដែល​ទទួល​បានការ​គាំទ្រ​ពី​មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា វា​ជា​រឿង​រីករាយ​មួយ​ពេល​ដែល​អ្នក​ចាប់ផ្តើម​ស្រលាញ់​មនុស្ស​ម្នាក់ ប៉ុន្តែ​ប្រសិនបើ​អ្នក​សម្រេចចិត្ត​ថា អ្នក​ចង់​ចំណាយពេល​មួយ​ជីវិត​ជាមួយ​គ្នា​នោះ​បញ្ហា​លុយ និង​ការ​គ្រប់គ្រង​លុយ​នឹង​ជះ​ឥទ្ធិពល​ដល់​អ្នក​ទាំង​ពីរ ។ មិន​ថា អ្នក​ស្ថិត​ក្នុង​ដំណាក់​កាលណា​នៃ​សេ្ន​ហា​អ្នក​ទេ លោក​បាន​ផ្តល់​យោបល់​ឲ្យ​អ្នក​ចាប់ផ្តើម​សួរ​ពី​ទម្លាប់​ចាយវាយ និង​សន្សំ​លុយ​ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ ។

លោក​ទូន្មាន​ថា «​ធ្វើ​ឲ្យ​លុយ​ក្លាយជា​ប្រធានបទ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​គិតគូរ​ជាមួយ​គ្នា ។ វា​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​អ្នក​រហូត ដូច្នេះ​អ្នក​គួរតែ​និយាយ​ពី​វា​ឲ្យ​បាន​លឿន ។ វា​ពិតជា សំខាន់​ណាស់ ព្រោះ​អ្នក​មិន​ចង់​ឲ្យ​វា​ក្លាយទៅជា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​បែកបាក់​ទេ​» ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​មក​ថា ការ​ឈ្លោះ​គ្នា​រឿង​លុយ គឺ​ស្ថិត​ក្នុង​ចំណោម​មូលហេតុ​ដែល​បង្ក​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​ស្នេហា ។

ដូច្នេះ​លោក O’Leary ប្រាប់​ថា «​មុន​ពេល​អ្នក​ច្បាស់លាស់​ជាមួយ​នរណា​ម្នាក់ អ្នក​គួរតែ​សួរ​ពួក​គេ​ថា តើ​អ្នកមាន​គោលដៅ​អ្វីខ្លះ ? តើ​ក្នុង​ពេល​២០​ឆ្នាំ​ទៀត អ្នក​នឹង​មាន​ស្ថាន​ការ​យ៉ាងដូចម្តេច? តើ​អ្នក​ចង់​ក្លាយជា​នរណា ? តើ​អ្នក​ចង់​ប្រើ​លុយ​យ៉ាងដូចម្តេច ? តើ​អ្នក​ចង់​សន្សំ​វា ចាយវាយ ឬ​ខ្ជះខ្ជាយ​វា ? តើ​គោលដៅ​របស់​អ្នក​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​មាន​រូបរាង​យ៉ាងដូចម្តេច0?​» ។ អ្នក​គួរតែ​សួរ​ត្រង់​ៗ​ទាក់ទិន​នឹង​បំណុល ឬ​ប្រវត្តិ​លេងល្បែង​ជាដើម ។ អ្នក​ត្រូវ​ចង​ចាំ​ថា ទម្លាប់​ចាយវាយ​របស់​ដៃគូ​របស់​អ្នក​អាច​ប៉ះពាល់​ដល់​អ្នក​ដោយ​ផ្ទាល់ ។

ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍ ។ លោក O’Leary បាន​និយាយ​ថា ការ​រៀប​អាពាហ៍ពិពាហ៍​មិន​គ្រាន់តែ​ជា​រឿង​ស្នេហា​ទេ ។ វា​ប្រៀប​បានជា​ការ​ចាប់​ដៃគូ​សហការ​បើក​អាជីវកម្ម​ជាមួយ​មនុស្ស​ម្នាក់​ទៀត​ជាដើម វា​ជា​ការ​រៀបចំ​ហិរញ្ញវត្ថុ​មួយ ហើយ​អ្នក​ដែល​មិន​ខ្វល់ខ្វាយ​ពី​វា​ភាគច្រើន​ជួបនឹង​ការ​លែងលះ​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ