ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែប្រយុទ្ធ​មុត​ស្រួច​ហង្ស​ក្រហម Salah មាន​បងប្អូន​ភ្លោះ?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​អា​ហ្ស៊ី​ប Mohamed Salah ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កីឡាករ​ខ្លាំង​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ផ្សេង​ទៀត​នៅ​អឺរ៉ុប តែ​កីឡាករ​រូប​នេះ​ធ្លាប់​បាន​ធ្វើ​ឱ្យ​គេ​ច្រ​លំ​ស្មាន​តែ​មាន​ប្អូន​ភ្លោះ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​អា​ហ្ស៊ី​ប Mohamed Salah ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កីឡាករ​ខ្លាំង​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ផ្សេង​ទៀត​នៅ​អឺរ៉ុប តែ​កីឡាករ​រូប​នេះ​ធ្លាប់​បាន​ធ្វើ​ឱ្យ​គេ​ច្រ​លំ​ស្មាន​តែ​មាន​ប្អូន​ភ្លោះ ព្រោះតែ​លេង​ឡើង​ជើង​លឿន​ពេក ។

កីឡាករ​វ័យក្មេង​រូប​នេះ ចាប់ផ្តើម​លេង​បាល់​អាជីព​ដំបូង​នៅ​ក្លិប​ស្វី​ស Basel FC ដែល​ជា​កំណើត​ភាព​ជោគជ័យ​នៅ​ពេល​សព្វ​ថ្ងៃនេះ ។ អតីត​គ្រូបង្វឹក​ក្លិប Basel លោក Heiko Vogel បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយនឹង SPOX ថា​៖«​វា​ច្បាស់​ណាស់ ដែល​ថា​គេ (Salah) គឺជា​កីឡាករ​លេចធ្លោ​ចំពោះ​ខ្ញុំ តែ​គេ​ធ្លាប់​ធ្វើ​ឱ្យ​គ្រប់​គ្នា​ច្រ​លំ​ថា គេ​មាន​ប្អូន​ភ្លោះ​»​។

លោក​បាន​បន្ត​ថា​៖ «​គេ​បាន​ហ្វឹកហាត់​នៅ​លើ​តារាង​ដំបូង អន់​មែនទែន ។ ដល់​ថ្ងៃ​បន្ទាប់ គេ​ក៏​លេង​បាន​ល្អ​បន្តិច ។ ពេល​ថ្ងៃ​ទី​៣​មក​ដល់ ស្រាប់តែ​គេ​ធ្វើ​ឱ្យ​អ្នក​លើ​តារាង​ទប់​ស្ទើរតែ​មិន​ជាប់​ជាមួយ​ថ្វី​ជើង​ដ៏​ល្អ​របស់​គេ ។ ខ្ញុំ​ពិតជា​កម្រ​នឹង​ឃើញ​ការ​លេង​យ៉ាង​ល្អ​បែប​នេះ​ណាស់ ។ វា​ពិតជា​អស្ចារ្យ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Salah បាន​ចំណាយពេល​២​រដូវ​កាល​ជាមួយនឹង Basel ដោយ​រក​គ្រាប់​បាល់​បាន​២០​គ្រាប់ ក្នុង​ការ​ប្រកួត​៧៩​ដង មុន​ពេល​ទៅ​លេង​នៅ​ក្លិប Chelsea ។ ក្រោយមក​គេ​ក៏​មក​លេង​នៅ​ក្លិប​ហង្ស​ក្រហម Liverpool នៅ​ឆ្នាំ​២០១៧ ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ